តំណាងរាស្ត្រ និង​ក្រុមការងារ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​ពីរ​ភូមិ​ក្នុង​ឃុំ​បន្សា​ត្រែង​ស្រុក​ថ្មគោល​

1231
ចែករម្លែក

​ដោយ​: ប៊ុន​ណាត / បាត់ដំបង​: កាលពី​ព្រឹក​និង​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​វត្ត​ឧ​ត្ត​មុន្នី​ហៅ​វត្ត​ភូមិ​ថ្មី ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​បន្សាយ​ត្រែ និង​វត្ត​វត្ត​និគ​មា​រាម ភូមិ​និគម​ក្រៅ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល មាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​លោក ឈាង វុន តំណាងរាស្ត្រ​ម​ណ្ឌ​បាត់ដំបង និង​លោក នឹម ថូត ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ថ្មគោល​។​

​ចូលរួម​ក្នុង​ពិធី​នេះដែរ មាន​លោក ឡាយ សែ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រម​ញ់​និង​នេសាទ​ខេត្តបាត់ដំបង លោក គិ​ម វណ្ណៈ អភិបាលស្រុក​ថ្មគោល ប្រតិភូ​អមដំណើរ ក្រុមយុវជន​ឃុំ និង​ប្រជាពលរដ្ឋ​សរុប​៨៩៩​នាក់ (​ស្រី​៣០៤​នាក់​)​។​

​ក្នុង​ពិធី​នេះ តាម​សណូ​ម​ពរ​របស់​សមាជិក​គណ​បក្ស​ប្រជាជនរ​ភូមិ​ថ្មី លោក ឈាង វុន តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​ជួយឧបត្ថម្ភ​គ្រួស​ក្រហម​២៩​ឡានធំ សម្រាប់​ចាក់​ក្រាល​ផ្លូវលំ​ក្នុងភូមិ​នីមួយៗ នូវ​ថវិកា​ចំនួន ៤​លាន​រៀល​សម្រាប់​ទិញ​ប្រេង​បូមទឹក​ស្រោចស្រព​ស្រែ​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​។ ចែកជូន​រទេះ​ដល​ជនពិការ​ចំនួន​០២​រទេះ ឈើច្រត់​ដល់​ព្រះសង្ឃ​ចំនួន​០១​អង្គ និង​ជនពិការ​០១​។ ចែក​ថវិកា​ជូន​ប្រជាពលរដ្ឋ​ម្នាក់ៗ​១​ម៉ឺន​រៀល​។​

​នា​រសៀល​ថ្ងៃ​ដដែល នៅ​វត្ត​និគ​មា​រាម ភូមិ​និគម​ក្រៅ ឃុំ​ជ្រោយ​ស្តៅ បានធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​អ្នកតំណាងរាស្ត្រ​ខេត្តបាត់ដំបង និង​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​ថ្មគោល ដោយមាន​ការចូលរួម​ពី​ប្រតិភូ​អប​ដំណើរ និង​ក្រុមហ៊ុន GFX, ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក ឃុំ និង ប្រជាពលរដ្ឋ​ចូលរួម​សរុប​៧៥០ ស្រី​៤៥០​នាក់ ក្នុងនោះ បាន​ឧបត្ថម្ភ​រទេះ​ជនពិការ ៣​គ្រឿង ក្នុងនោះ ស​.​អ​.​ក ១ គ្រឿង -​ឈើច្រត់ ៥ គូ ក្នុងនោះ ស​.​អ​.​ក ២ គូ និង ១ ចំហៀង ថ្ម​ក្រហម ២៥ ឡាន​និង​ថវិកា​អ្នកចូលរួម​ក្នុង​ម្នាក់ ១០.០០០៛ ផងដែរ​៕ ល​