តំណាង​ក្រុមហ៊ុន​ធំ​៤​របស់​ជប៉ុន​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​តេ​ជោ​

748
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧​បានអនុញ្ញាត​ឲ្យ​​តំណាង​ក្រុមហ៊ុន​ធំៗ​ចំនួន ៤​រួមមាន ក្រុមហ៊ុន​ដេ​ន​សូ (Denso, Cambodia, Co, Ltd) ក្រុមហ៊ុន​តូយ៉ូតា​ថ្សឺ​ស្សូ (TOYOTA Tsuso Co, Ltd) ធនាគារ​មី​ហ្សឹ​ហូ​(Mizuho Bank, Ltd) និង​ក្រុម​មី​នី​ប៊ែ​រ (Minebea, Cambodia, Co, Ltd) ចូលជួប​សម្តែង​ការគួរសម​នៅក្នុង សណ្ឋាគារ​ញ៉ូ​វ​អូ​តានី ក្រុង​តូ​ក្យូ ។
​ ​
​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ បានបង្ហាញ​ទៅដល់​ក្រុម​អ្នកវិនិយោគ​ទាំងនោះ​ពី​សក្ដានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ដែល​ក្នុង​​នោះ​រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ទឹក​ភ្លើង​តម្លៃ​ពលកម្ម សមរម្យ​ជាពិសេស​គឺ កម្ពុជា​កំពុង​ទទួលបាន​អ្នកវិនិយោគ​ជប៉ុន​ច្រើន​បំផុត​។​

​នៅក្នុង​ជំនួប​ជាមួយ អ្នកវិនិយោគ​ជប៉ុន នាពេលនេះ គឺ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​មក​កម្ពុជា​អោយបាន​ច្រើន ជាពិសេស​គឺ​ជំរុញ​លើ វិស័យ​ឧ​ស្សហកម្ម ដើម្បី​បង្កើន​ប្រាក់ចំណូល​ដែល​នឹង​ផ្ដល់​ការងារ ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ប្រាក់ចំណូល​សម្រាប់​ប្រទេសជាតិ​យើង​​ទាំងមូល ។​
​ ​
​គិត​មកដល់​ឆ្នាំ​២០១៧​នេះ គឺជា​ខួប​លើក​ទី​២៥​ឆ្នាំ ដែល​ជប៉ុន​បាន​បញ្ជូន​កងទ័ព ដំបូង​បំផុត​ទៅកាន់​កម្ពុជា គឺ​នៅ​ឆ្នាំ​១៩៩២​ដើម្បី​​ចូលរួម​រក្សា​សន្តិភាព និង​រៀបចំ​ការបោះឆ្នោត ដែល​ស្ថិតក្រោម​ឆ័​ត្រ​អង្គការ សហប្រជាជាតិ ហើយក៏​ជា​ខួប​លើក​ទី​៦០​ឆ្នាំ​នៃ​ដំណើរ​​ទស្សនកិច្ច​ដំបូង​បំផុត​មកកាន់​កម្ពុជា​នៅ​ឆ្នាំ​១៩៥៧ របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Nobusuke Kishi ដែល​ត្រូវជា​ជីតា​របស់លោក Shinzō Abe នាយករដ្ឋមន្ត្រី​ជប៉ុន ប​ច្ច​ប្បន្ន​ដែល​នេះ គឺ​បានបង្ហាញ​ពី​ប្រវត្តិ​ទំនាក់ទំនង​ការទូត​យ៉ាង​ជិតស្និទ្ធ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន​៕​ដោយ​៖​វិបុល​/sn