តំណាង​សមាគម​កម្ពុជា​ក្រោម​នាំ​មនុស្ស​ប្រមាណ​២០​នាក់​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​

915
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ សមាជិកសមាគម​កម្ពុ​ជា​ក្រោម​មួយចំនួន បាន​ជួបជុំគ្នា​នៅ​វត្ត​ចាស់​ដើម្បី​​ត្រៀម​ហែ​ញត្តិ​ទៅកាន់​រដ្ឋសភា ប៉ុន្តែ​ទោះជា​យ៉ាងណា កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ ក៏បាន​ត្រៀម​ដើម្បី​រារាំង​ចំពោះ​ការ​ដង្ហែ​ក្បួន ដែល​អាជ្ញាធរ​បានចេញ​លិខិត​ហាមឃាត់​រួចហើយ​។​

​ការជួប​ជុំគ្នា​នេះ ដឹកនាំ​ដោយ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​។​គោលបំណង​នៃ​ការជួប​ជុំគ្នា​ហែ​ញ​តិ​ដាក់ជូន​រដ្ឋ​​សភា​ដើម្បី​ស្នើ​រដ្ឋសភា បញ្ចូល​ថ្ងៃទី ០៤ មិថុនា ជា​ថ្ងៃ​បុណ្យជាតិ​កាន់ទុក្ខ នៃ​ការបាត់បង់​ទីក​ដី​កម្ពុជា​ក្រោម ដែល​អាណានិគម​ន៍​បារាំង កាត់​ទៅឱ្យ​វៀតណាម​។​

​ក្រោយពី​ត្រូវ​រារាំង​មិនអោយ​ហែ​ញត្តិ នាយក​ប្រតិបត្តិ​សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក​ថាច់ សេដ្ឋា នៅ​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​២៦ មិថុនា​​នេះ បាន​ដឹកនាំ​មនុស្ស​ជាង ២០​នាក់​ទៅដល់​មុខ​រដ្ឋសភា ក្នុង​គោលបំណង ដើម្បី​ដាក់​ញ្ញត្តិ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅ សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្តីសម្រេច​មួយ ដោយ​មិន​អនុញ្ញាតឱ្យ លោក ថាច់ សេដ្ឋា ដឹកនាំ​ការហែក្បួន​ដាក់​ញត្តិ​នេះឡើយ​។​

​ជាមួយគ្នានេះ សាលា​រាជធានី ក៏បាន​ព្រមាន​ដែរ​ថា ក្នុងករណី​នៅតែមាន​ការជួបជុំ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក​សាធារណៈ លោក ថាច់ សេដ្ឋា ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕​

ការជួប​ជុំគ្នា​នេះ ដឹកនាំ​ដោយ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម
ដាក់កម្លាំងរារាំងកុំអោយហែញត្តិ