តំណាង​អង្គការ Nowegian Peoples Aid: កម្ពុជា នឹង​សម្រេចបាន​តាម​ផែនការ​ក្នុងការ​បោសសម្អាត​គ្រាប់មីន​ឱ្យអស់​នៅត្រឹម​ឆ្នាំ​២០២៥

597
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ក្នុងឱកាស​ចុះទៅ​សិក្សា​ស្វែងយល់​ដោយផ្ទាល់​អំពី​បញ្ហា​មីន​នៅ​កម្ពុជា នៅ​សារៈមន្ទីរ​សន្តិភាព​រប​ស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា របស់​ស៊ីម៉ាក់ ដែល​ស្ថិតនៅ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

តំណាង​អង្គការ Nowegian Peoples Aid ប្រចាំ​នៅ​កម្ពុជា និង​ថៃ ជឿជាក់ថា កម្ពុជា នឹង​សម្រេចបាន​តាម​ផែនការ​ក្នុងការ​បោសសម្អាត​គ្រាប់មីន ឱ្យអស់​នៅត្រឹម​ឆ្នាំ​២០២៥ (​គូលែន)​

​លោក Aksel steen Nielsen នាយក​ប្រចាំ​នៅ​កម្ពុជា និង​ថៃ នៃ​អង្គការ Nowegian Peoples Aid បាន​មានប្រសាសន៍ថា បន្ទាប់ពី​លោក​បាន​ទស្សនា​សារៈមន្ទីរ​សន្តិភាព​របស់​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា និង បានធ្វើ​ការសិក្សា​ឈ្វេងយល់​ពី​សកម្មភាព​ភាព​បោសសម្អាត​មីន​របស់​កម្ពុជា ដូចជា​ការប្រើ សុនខ​, កណ្តុរ​, មនុស្ស និង​ឧបករណ៍ ជាច្រើន​សម្រាប់​បោសសម្អាត​មីន​រួចមក លោក​យល់ថា កម្ពុ​ជាមាន​ភាពរឹងមាំ​ក្នុង​សកម្មភាព​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ហើយ​ជឿជាក់ថា កម្ពុជា នឹង​សម្រេចបាន​តា​ផែនការ​ក្នុង​បោសសម្អាត​គ្រាប់​មី​ឱ្យអស់​នៅត្រឹម​ឆ្នាំ​២០២៥​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ កម្ពុជា​សម្រេចបាន​នូវ​ការ​បោសសម្អាត​ផ្ទៃដី​មីន​បាន​ចំនួន​ជាង​១.០០០​គីឡូម៉ែត្រ​ក្រឡា , រុករក​គ្រាប់មីន គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ បាន​ចំនួន​ជាង​២​លា​នន​៧​សែន​គ្រាប់ ដែល​នេះ​បញ្ជាក់ថា ជា​ភាពជោគជ័យ​ដ៍​ធំធេង ដោយបាន​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ហើយ​កម្ពុ​ជាមាន​ផែនការ​បោសសម្អាត​មីន ឱ្យបាន​ជាង​១.២០០​គីឡូម៉ែត្រ​ក្រឡា ដល់​ឆ្នាំ​២០២៥ នៅលើ​ផ្ទៃដី​ដែល​នៅសល់​៦០​ភាគរយ ព្រោះ​បច្ចេកវិទ្យា និង​ចំណេះដឹង​របស់​ប្រទេស​កម្ពុជា កាន់តែ​រីកចម្រើន​លើ​វិស័យ​កម្ចាត់មីន​៕ ល​

#