តំណាង​អាម៉េរិក​ជួប​ជាមួយ ចិន រុស្ស៊ី និង ប៉ា​គី​ស្ថាន​ដើម្បី​ចរចា​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន​

233
ចែករម្លែក

​ក្រុម​អ្នកតំណាង​នៃ​ប្រទេស​រុស្ស៊ី ចិន សហរដ្ឋ​អាម៉េរិក និង​ប៉ា​គី​ស្ថាន​បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​តុលា​ថា​ការចរចា​គឺជា​ផ្លូវ​តែ​មួយគត់​ដើម្បី​សន្តិភាព​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ ដោយ​រួមទាំង​ការចាប់ផ្តើម​ឡើងវិញ​នូវ​កិច្ច​ចរចា​ផ្ទាល់​របស់​សហរដ្ឋ​អាម៉េរិក​ជាមួយ​ក្រុម​តា​លី​បង់​។​

​ក្រុមមន្ត្រី​ដែល​ទាក់ទង​នឹង​កិច្ចចរចា​នេះ​បាន​និយាយថា​កិច្ចចរចា​ពេញ​មួយ​ថ្ងៃ​នៅ​ទីក្រុង​មូ​ស្គូ​បាន​កើតឡើង​នៅមុនកិ​ច្ច​ចរចា​រវាង​ក្រុម​តំណាង​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ប្រទេស​​ចិន​។

​កិច្ចចរចា​នៅ​ក្រុង​ប៉េកាំង​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ​ត្រូវ​បាន​ពន្យារពេល​។​

​ក្រុមមន្ត្រី​នេះ បាន​និយាយថា ការពន្យារពេល​នេះ​នឹង​មាន​រយៈពេល​ខ្លី ប៉ុន្តែ​កាលបរិច្ឆេទ​ថ្មី មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។​

​នៅពេល​កិច្ចចរចា​នៅ​ចិន​កើត​ឡើង​នោះ វា​នឹង​ក្លាយ​ជា​ការចរចា​ទល់មុខ​គ្នា​លើក​ដំបូង​រវាង​ភាគី​សង្គ្រាម​នៃ​ប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន​ចាប់តាំងពី​ខែកក្កដា​មក​។ ប្រធានាធិបតី​​អា​ហ្វ​ហ្កានី​ស្ថានលោក​អា​សរ៉ា​ហ្វ ហ្កានី ដែល​បាន​ជំទាស់​ទៅ​នឹង​កិច្ចចរចា​ណាមួយ​ដែល​ផាត់​ចេញ​រដ្ឋាភិបាល​របស់​លោក​នោះ បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា​លោក​នឹង​​បញ្ជូន​ក្រុម​អ្នកតំណាង​ទៅ​ចូលរួម​។​

​មិនទាន់​មាន​ការប្រកាស​ជា​ផ្លូវការ​ណាមួយ​អំពី​ការពន្យារពេល​ទេ ប៉ុន្តែ​កិច្ចចរចា​រវាង​ក្រុម​តំណាង​អា​ហ្វ​ហ្គានី​ស្ថាន​កាលពីមុន​ត្រូវបា​ន​ពន្យារពេល ខណៈពេល​ដែល​ភាគី​ទាំង​សង​​ខាង​បាន​ជជែក​គ្នា​មិន​ត្រូវ​អំពី​ពួក​អ្នកចូលរួម​៕​ដោយ​៖​សុខា​/sn

លោ​កហ្សាល់​មេ ខា​លី​ល​ហ្សា​ត អ្នកតំណាង​ពិសេស​របស់​អាម៉េរិក​សម្រាប់​ការចរចា​អា​ហ្វ​ហ្គានី​ស្ថាន​នេះ បាន​ចូលរួម​កិច្ច​ពិភាក្សា​នៅ​មូ​ស្គូ​