តំបន់ឆ្នេរ​នៅតែមាន​ភ្លៀង​ធ្លាក់​ជោកជាំ​និង​រលក​សមុទ្រ​ខ្ពស់ៗ​

719

ដោយៈ​ប​.​ខុន​​ភ្នំពេញៈ​តំបន់​មាត់សមុទ្រ​នៅតែមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ខ្យល់​បក់បោក​ខ្លាំង​រលក​សមុទ្រ​ខ្ពស់​ដោយសារ​ខ្យល់មូសុង​និរតី​បង្កើន​ឥទ្ធិពល​ខ្លាំង អ្នកនេសាទ​និង​អ្នកដំណើរ​តាម​សមុទ្រ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​។​

តំបន់ឆ្នេរខេត្តព្រះសីហនុ គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី ១៣ នេះ ផ្ទៃមេឃនៅតែបន្តអួអាប់គ្របដណ្តប់ទូទាំងខេត្ត ប៉ុន្តែការធ្លាក់ភ្លៀង​រាងថមថយបន្តិច ។ នៅលើផ្ទៃសមុទ្រយ រលក និងខ្យល់បោកបក់ស្ថិតក្នុងកម្រិតដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដដែល

​ ​លោក​ចាន់ យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​ថា ខេត្ត​ជាប់​តំបន់ឆ្នេរ​នៅតែមាន​ភ្លៀង​ធ្លាក់​ជោកជាំ ដោយសារ​ខ្យល់មូសុង​និរតី​បាន​បង្កើន​ឥទ្ធិពល​ខ្លាំង រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ តែ​ខេត្ត​នៅ​ខាងក្រោយ​ជួរ​ភ្នំក្រវាញ ដូចជា​កំពង់ស្ពឺ តាកែវ កណ្តាល​និង​រាជធានី​ភ្នំពេញ មាន​ភ្លៀង​ធ្លាក់​តិចតួច និង ខ្យល់​បក់បោក​ខ្លាំង​។​​

​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា​ក្រៅពី​ខេត្ត​ទាំង​បួន​ខាងលើ​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​រាប់ទាំង​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ផង​លើកលែងតែ​ខេត្តបន្ទាយមានជ័យ​មួយ​ទេ ដែល​បរិមាណ​ទឹកភ្លៀង​ធ្លាក់​នៅមាន​តិច​ហើយ​ចាំបាច់​ត្រូវ​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​៕សរន

តំបន់ឆ្នេរខេត្តព្រះសីហនុ គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី ១៣ នេះ ផ្ទៃមេឃនៅតែបន្តអួអាប់គ្របដណ្តប់ទូទាំងខេត្ត ប៉ុន្តែការធ្លាក់ភ្លៀងរាង​ថមថយបន្តិច ។នៅលើផ្ទៃសមុទ្រយរលកនិងខ្យល់បោកបក់ស្ថិតក្នុងកម្រិតដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដដែល(រូបថតធនធានទឹក)