តំបន់​ធ្លាយ​វិទ្យុសកម្ម​ឈើ​ណូ​ប៊ិ​ល ក្លាយ​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ខ្លាំង​គួរឱ្យភ្ញាក់ផ្អើល​

1102
ចែករម្លែក

​ពិភពលោក​សុទ្ធតែ​ដឹងថា ឈើ​ណូ​ប៊ិ​ល (Chernobyl) ដែល​ស្ថិតនៅក្នុង​ទីក្រុង​ព្រី​ប​យ៉ា​ត (Pripyat) ប្រទេស​អ៊ុយ​ក្រែ​ន ភាគ​ខាងជើង គឺជា​តំបន់​ជួប​គ្រោះមហន្តរាយ​ធ្លាយ វិទ្យុសកម្ម​ធ្ងន់ធ្ងរ​បំផុត​របស់​ពិភពលោក ប៉ុន្តែ​ពេលនេះ​បែរ​ជាមាន​ភ្ញៀវទេសចរ​ផ្សងព្រេង ចាប់អារម្មណ៍​កាន់តែ​ច្រើនឡើងៗ និង​ហ៊ាន​ទៅ​ទស្សនា​ដោយ​មិន​ខ្លាច​ទៅវិញ​។​

​តំបន់​គ្មាន​មនុស្ស​រស់នៅ​ដែលមាន​វង់​ចម្ងាយ​ធ្លាយ​ជាតិ​វិទ្យុសកម្ម ៣០ គីឡូម៉ែត្រ​ជុំវិញ​អតីត រោងចក្រ​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ នេះ​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​គួរឱ្យភ្ញាក់ផ្អើល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​កាលពី​ឆ្នាំមុន ភ្ញៀវទេសចរ​ជិត ៥០.០០០ នាក់​បាន​ទៅ​ទស្សនា​តំបន់​នេះ ពោលគឺ​កើនឡើង ៣៥ ភាគរយ​ធៀប​ទៅ​ឆ្នាំ​២០១៦ ដោយសារតែ​ពួកគេ​ចង់ឃើញ​ដោយផ្ទាល់​នូវ​រោងចក្រ​ដែល​បាន​ផ្ទុះ ធ្លាយ វិទ្យុសកម្ម​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​១៩៨៦ នេះ​។ សូមបញ្ជាក់ថា ចំនួន ៧០ ភាគរយ​នៃ អ្នក​ទៅ​ទស្សនា​គឺជា​ជនបរទេស​៕ ប្រែ​សម្រួល​: ខុម​