តំបន់​សាំង​គ្រី​ឡា​ដ៏​អាថ៌កំបាំង​ត្រូវដាក់​បង្ហាញ​នៅ​ប្រទេស​អង់គ្លេស

211
ចែករម្លែក

នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ ២០១៩​វេលា​ម៉ោង ១០ ព្រឹក​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌​បាន​ត្រូវ​បើកសម្ពោធ​នៅ​សារមន្ទីរ​វិចិត្រ​សិល្បៈជាតិ​នៃ​ប្រទេស​អង់គ្លេស​។​

គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌​នេះ​គឺ​បង្ហាញ​ពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ការរួមសាមគ្គីគ្នា​និង​ចុះសម្រុង​គ្នា​គ្រប់​ជនជាតិ​និង​ការរីកចម្រើន​សង្គម​នៃ​តំបន់​ជនជាតិ​ទី​បេ​ត៍​ប្រទេស​ចិន​ចំពោះ​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​ប្រទេស​អង់គ្លេស​។

សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​ពិព័រណ៍​រូបថត កម្មវិធី​សម្តែង​សិល្បៈ​កិច្ចសន្ទនា​កម្មវិធី​សម្តែង​របាំ​និង​ចម្រៀង​ជនជាតិភាគតិច​និង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ជាដើម​បាន​ត្រូវ​រៀបចំ​ក្នុងឱកាស​នេះ​។ នេះ​បាន​បង្កើតជា​ស្ពាន​វប្បធម៌​មួយ​សម្រាប់​ជំ​រុញឱ្យ​ប្រជា ជន​នៃ​បណ្តា​ប្រទេស​នានា​មានការ​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​អំពី​តំបន់​ជនជាតិ​ទី​បេ​ត៍​ក្នុង​ខេត្ត​យូ​ន​ណាន​ក៏ដូចជា​តំបន់​ជនជាតិ​ទី​បេ​ត៍​ផ្សេងទៀត​ក្នុងប្រទេស​ចិន​ផងដែរ ៕
​ដោយ លី​យៀ​ឈុន​