តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ជា​បណ្តាញ​ត​ភ្ជាប់​ក្រុម​វេជ្ជសាស្ត្រ​ជំនួយ​ក្រៅប្រទេស​របស់​ខេត្ត​ជៀង​ស៊ូ ជួយ​សុខមាលភាព​ប្រជាជន​កម្ពុជា​

1159
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ប្រទេស​កម្ពុជា​និង​ចិន​គឺជា​មិត្ត​ល្អ​ដែលមាន​ភក្តីភាព​នឹង​គ្នា​និង​ជា​ដៃគូ​ដែល រួម សុខ រួម​ទុក​ជាមួយគ្នា​។ នៅ​ខួប​លើក​ទី ៦០ នៃ​ការបង្កើត​ទំនាក់ទំនង ការទូត​រវាង កម្ពុជា​និង ចិន នៅ​ថ្ងៃទី​២៦​ដល់​៣០​ខែមិថុនា​ក្រុម​វេជ្ជសាស្ត្រ​ជំនួយ​ក្រៅប្រទេស​របស់​ខេត្ត​ជៀង​ស៊ូ ដែល រៀបចំ​ដោយ​ការិយាល័យ​កិច្ចការបរទេស​នៃ​សាលា​ប្រជាជន​ខេត្ត​ជៀង​ស៊ូ​ប្រទេស​ចិន​មន្ទីរពេទ្យ​ប្រជាជន​ខេត្ត​ជៀង​ស៊ូ មន្ទីរពេទ្យ​សាខា​ទី​ពីរ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ណាន​ជី​ង និង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ណាន​ជី​ង រួមគ្នា​ទាំងអស់​មាន​គ្រូពេទ្យ​ចំនួន​៣៥​នាក់ ដែល​បង្កើតបានជា​ក្រុម​វេជ្ជសាស្ត្រ​ជំនួយ​ក្រៅប្រទេស​របស់​ខេត្ត​ជៀង​ស៊ូ បាន​មកដល់​ប្រទេស​កម្ពុជា ដើម្បី ធ្វើការ​ពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​រយៈពេល​មួ​យស​ប្តា​ហ៏​លើ​ទីតាំង​ចំនួន​បី​គឺ រាជធានី ភ្នំ ពេញ ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។​

​ក្រុមគ្រូពេទ្យ​លើក​នេះ​ដឹកនាំ​ដោយ​លោក​ហ័ង ស៊ី​ឈាង (Huang Xiqiang)​អនុប្រធាន កា​រិ​យា ល័យ​កិច្ចការបរទេស​របស់​ខេត្ត ជៀង​ស៊ូ និង​លោក វ៉ាង លីន ( Wang Lin) អនុប្រធាន សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ណាន​ជី​ង មាន​សមាជិក​ក្រុមគ្រូពេទ្យ​មកពី​ផ្នែក​ជំងឺ​បេះដូង ផ្នែក ប្រព័ន្ធ​រំលាយ​អាហារ ផ្នែក​ខាង​ជំងឺ​ស្ត្រី​និង​សម្ភព​ផ្នែក​ខាង​កុមារ ផ្នែក​ខាង​ជំងឺ​ភ្នែក ផ្នែក​ខាង ត្រចៀក ច្រមុះ​និង​បំពង់ក ផ្នែក​ជំងឺ​ទូទៅ ផ្នែក​ខាង​ជំងឺ​ផ្លូវ​មូត្រ ផ្នែក​ខាង​ឆ្អឹង ផ្នែក​ខាង សង្គ្រោះ បន្ទាន់ ផ្នែក​ខា​ជំងឺឆ្លង ជំងឺ​ចាស់ជរា​និង​ផ្នែក​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​នេះ​ក៏​ជា សកម្មភាព ព្យាបាល​លើក​ទី​៥​ដែលមាន​ក្រុមគ្រូពេទ្យ​ច្រើន​បំផុត​និង​ទ្រង់ទ្រាយ​ធំ​បំផុត​គិត​ចាប់ពី​ឆ្នាំ​២០១៥​។​

​នៅ​ខេត្ត​ព្រះសីហនុ ក្រុម​វេជ្ជសាស្ត្រ​ជំនួយ​ក្រៅប្រទេស​របស់​ខេត្ត ជៀង​ស៊ូ បានមក​ធ្វើ ការពិនិត្យ​ព្យាបាល​នៅក្នុង​សាលារៀន​ក្នុង​តំបន់​មុនគេ ហើយ​ក្រុមហ៊ុន​តំបន់ សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​ក៏បាន​ចូលរួម​សហការ​យ៉ាងសកម្ម​ក្នុង​ការផ្តល់​សេវាកម្ម​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ចិន​ដល់​ក្រុមគ្រូពេទ្យ និង​សេវាកម្ម​ដឹកជញ្ជូន​ផ្សេងៗ​ទៀត ដើម្បី​ធានាថា​ការ​ពេ​និត្យ ព្យាបាល នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន​។​ក្នុងកំឡុងពេល​ព្យាបាល​មាន​សិស្សានុសិស្ស​មក​ទទួល​ការ​ពិ​និ ត្យ ព្យាបាល​សរុប​ចំនួន​១៤០០​នាក់​ដែល​ប្រព្រឹត្តទៅ​នៅ​សាលា​មិត្តភាព​ហ៊ុនសែន​និង​សាលាបឋមសិក្សា​ចំការកៅស៊ូ ដែល​ទទួល​បានការ​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ ពី​សំណាក់​លោកគ្រូ អ្នកគ្រូ​និង សិស្សានុសិស្ស​នៃ​សាលា​ទាំងពីរ​នេះ​។​

​អ្នកតំណាង​មន្ទីរអប់រំ​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​ការដឹងគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​នៅក្នុង​ពិធី​ទទួល​ការពិនិត្យ​ព្យាបាល​។ លោក ប្រាក់ វិសាល នាយករង​ទីចាត់ការ​រដ្ឋបាល​និង​ជា​អ្នក សម្របសម្រួល​សាលាខេត្ត​ព្រះសីហនុ​បាន​មាន​ប្រសា​ស​ន៏​ផងដែរ​ថា​ខេត្ត​ព្រះសីហនុ​និង ខេត្ត ជៀង​ស៊ូ​មាន​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង​ហើយ​បាន​បង្កើត​និង​អនុវត្ត​ការផ្លាស់ប្តូរ​រវាង​គ្នា​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយគ្នា​ទៅវិញទៅមក​ផងដែរ ហើយ​សកម្ម ភាព ពិនិត្យ​ព្យាបាល​ពិតជា​បាន​បន្ថែម​នូវ​មិត្តភាព​រវាង​ខេត្ត​ទាំងពីរ​ផងដែរ​។​
​នៅ​កន្លែង​ពិនិត្យ​ព្យាបាល ក្រោម​ការណែនាំ​របស់​នា​យក​សាលា​និង គ្រូបង្រៀន កុមារ​បាន​តម្រង់​ជួរ​ពីរ​ក្រុម​នៅ​សងខាង នៃ​អគារ​បង្រៀន ហើយ​ក្នុង​ដៃ​របស់​ពួកគេ​បាន​កាន់​នៅ​ក្រដាស់​បំពេញ​ដែល​រៀបចំឡើង យ៉ាង​ពិសេស​ដោយ​ក្រុមគ្រូពេទ្យ ហើយ​ត្រូវបាន​បកប្រែ​ដោយ​បុគ្គលិក​នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជា​ពីរ​ភាសា​ខ្មែរ​-​ចិន​។ គោលការណ៍ ចម្បង​នៃ​ការពិនិត្យ​ព្យាបាល​សុខភាព​លើក​នេះ​គឺ​ផ្តោតលើ ចក្ខុ ត្រចៀក ច្រមុះ បំពង់ក ធ្មេញ សរសៃឈាម​បេះដូង​និង​ជំងឺ​ផ្សេងៗ​ទៀត តែ​ទោះជា​យ៉ាងណា ក៏ដោយ​ដោយសារ ភាពខុស គ្នា​នៃ​កម្រិត​វេជ្ជសាស្ត្រ កុមារ​នៅទីនេះ​មិនសូវ​យល់​ពី​ដំណើរការ​ពិនិត្យ​ព្យាបាល​ទេ​។ ដើម្បី ឱ្យ ការពិនិត្យ​ព្យាបាល​ប្រព្រឹត្ត​ទៅដោយ​រលូន ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​ចាត់​អោយ​អ្នកបកប្រែ​ជាច្រើន​អ្នក​មកជួយ ក្រោម​ការណែនាំ​ពី​ក្រុមគ្រូពេទ្យ​បក ស្រាយ ពន្យល់​ដល់​កុមារៗ ហើយ​កុមារ​ដែល​ឆ្លាត​ពិតជា​ចាប់បាន​យ៉ាង​លឿន​ពីរ បៀ​ប​នៃ​ការ ពិនិត្យ ព្យាបាល​។​ការសាកល្បង​ធ្វើតេស្ត​ចក្ខុ គឺ​ប្រើប្រាស់​តារាង​អក្សរ​E​របស់​ចិន​សម្រាប់​កុមារ​កម្ពុ ជា ចំពោះ​អ្នក​ដែល​មិនបាន​ប្រើប្រាស់​តារាង​នេះ ពិតជា​មិនដឹង​ទេ​ថា​ត្រូវ​ប្រើ ប្រាស់​របៀប​ណា​។

​ក្រុមគ្រូពេទ្យ​និង​អ្នកបកប្រែ​បានត្រឹមតែ​ផ្ដល់ឱ្យ​កុមារ​នូវ​ការបង្រៀន​ជា​មូលដ្ឋាន និង​ពន្យល់ ពី ការប្រើ​តារាង​ទៅឱ្យ​កុមារ​យ៉ាង​លំអិត​និង​អត់ធ្មត់ ដើម្បីឱ្យ​ការធ្វើ​តេស្ត​ភ្នែក​ប្រព្រឹត្តទៅ ដោយ រលូន​។
​នៅក្នុង​ការពិនិត្យ​ព្យាបាល​នៅ​សាលាបឋមសិក្សា​ចម្ការកៅស៊ូ​តាមរយៈ​ការ​ស្តាប់​ចង្វាក់បេះដូង​គ្រូពេទ្យ​សង្ស័យថា​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នា​ក់មាន​ជំងឺ​បេះដូង​ពី​កំណើត​។ មិនយូរប៉ុន្មាន​គ្រូពេទ្យ​ផ្នែក​បេះដូង​និង​គ្រូពេទ្យ​ឯកទេស​ជាច្រើន​នាក់​របស់​ក្រុម​វេជ្ជសាស្ត្រ​បាន​ពិគ្រោះ​ជាថ្មី​ម្តងទៀត ហើយ​បញ្ជាក់​ពី​ស្ថានភាព​របស់​ក្មេងស្រី​។​សម្លឹងមើល​ក្មេងស្រី​តូច ដែល​មានការ​អៀនប្រៀន​ក្រុមគ្រូពេទ្យ​បានសម្រេច​ចិត្ត​ជួយ​ក្មេងស្រី​តូច​នេះ​បានជា​សះស្បើយ​ឆាប់​។

​សមាជិក​ក្រុម​វេជ្ជសាស្ត្រ​បានរៀបចំ​ពិភាក្សា​យ៉ាង​ឆាប់រហ័ស​ពី​ផែនការ​រោគវិនិច្ឆ័យ​និង​ព្យាបាល​ហើយ​បាន​សម្របសម្រួល​យ៉ាងសកម្ម ដោយ​សង្ឃឹមថានឹង​ជួយ​កុមារ​ឱ្យទទួល​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​និង​ព្យាយាម​ធ្វើឱ្យ​កុមារ​មាន​សុខ​ភាពល្អ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ នៅពេល​រសៀល​ឪពុកម្តាយ​របស់​ក្មេងៗ​បាន​ស្តាប់​ព័ត៌មាន​និង​បានដឹង​ពី​ស្ថានភាព​កុមារ​និង​ផែនការ​ព្យាបាល​ដែល​ក្រុមគ្រូពេទ្យ​ចិន​បាន​ស្នើឡើង​ហើយ​ពួកគាត់​ក៏បាន​សម្តែង​ការដឹងគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ផងដែរ​។​

​បន្ទាប់ពី​ពីរ​ថ្ងៃ​នៃ​ការព្យាបាល​គ្រូពេទ្យ​បាន​រកឃើញថា​កុមារ​នៅទីនេះ​មាន​បញ្ហា​ធ្មេញ កង្វះ​អាហារ​រូប​ត្ថ​ម្ភ​និង​ខ្សោយ​ភ្នែក​ជាច្រើន​។ ក្នុងពេល​បើក​ថ្នាំ ក្រុមគ្រូបេទ្យ​បាន​យក​បញ្ហា​ទាំង​មក​អប់រំ​កុមារ​ឱ្យ​កាត់បន្ថយ​ការ​ញ៉ាំ​របស់​ដែលមាន​រសជាតិ​ផ្អែម និង​អាហារ​ត្រជាក់​បង្កើត​ទម្លាប់ នៃ​ការ​ញ៉ាំ​អាហារ​បំប៉ន​សុខភាព និង​ការពារ​ពួកគេ​អោយមាន​ធ្មេញ​រឹងមាំ និង​ក្រពះ​ល្អ​។ ការព្យាបាល​នៅតែ​បន្ត​ទៅមុខ​អង្គុយ​ទល់មុខ​ជាមួយនឹង​គ្រូ​ចិន​ដែលជា​មនុស្ស​មិនដែល​ស្គាល់គ្នា​សោះ​កុមារ​ទាំងនោះ មិនមាន​អារម្មណ៍​ឃ្លាតឆ្ងាយ​ទេ​ផ្ទុយទៅវិញ ពួកគេ​ត្រូវបាន​មើលឃើញ​ក្ដី​ស្រឡាញ់ និង​ការអត់ធ្មត់ នៃ​ក្រុមគ្រូពេទ្យ​ចិន​ហើយ​ពួកគេ​បាន​ស្វាគមន៍​ក្រុមគ្រូពេទ្យ និង​ការ​សើច​របស់​កុមារ​ដែល​កំពុង​លេង​នៅក្នុង​សាលារៀន បានធ្វើអោយ​ពិធី​ទាំងមូល​មាន​ភាពចុះ​សម្រុង​គ្នា​។

​លោកនាយក​សាលា​បាន​បញ្ជាក់ថា សាលារៀន​មិនមាន​បន្ទប់​ព្យាបាល​ទេ ក៏​មិនមាន​គ្រូពេទ្យ​សម្រាប់​ពិនិត្យ​សុខភាព​ដែរ សុខភាព​របស់​សិស្ស​ក៏​មិនអាច​ធានា​បានដែរ​ដូច្នេះ​ចំពោះ​ក្រុមគ្រូពេទ្យ​ចិន​ដែល​ខំ​មកពី​ចង្ងាយ​ដើម្បី​មើលជំងឺ​អោយ​កុមារ ពួក​ខ្ញុំ​សូម​ស្វា​គម​និង​សូម​អរគុណ​ជាខ្លាំង​។ បន្ទាប់ពី​ការពិនិត្យ​ព្យាបាល​បានបញ្ចប់​ក្រុមគ្រូពេទ្យ ក៏បាន​បរិច្ចាគ​ថ្នាំ​គ្រាប់​កាល់ស្យូម​និង​ឱសថ​ទូទៅ​ប្រចាំថ្ងៃ​មួយចំនួន ទៅ​សាលារៀន​ដោយ​សង្ឃឹមថា ជាមួយ​ការខិតខំ​តិចតួច​របស់​ពួកគេ​នឹង​ផ្តល់​ភាពកក់ក្តៅ​ដល់​សិស្សានុសិស្ស​ក្នុង​តំបន់​។​

​តាមពិត​ទៅនេះ​គឺជា​ដំណើរ​ទស្សនកិច្ច​វេជ្ជសាស្ត្រ​លើក​ទី​ប្រាំ​ដែល​រៀបចំ​ដោយ​ការិយាល័យ​កិច្ចការបរទេស​នៃ​សាលា​ប្រជាជន​ខេត្ត​ជៀង​ស៊ូ ដែល​យក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ធ្វើជា​វេទិការ ហើយ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល​មាន​អ្នកជំងឺ​ប្រមាណ ៧៩០០​នាក់ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​និង​ទទួល​ការព្យាបាល​។ “​ចំណងមិត្តភាព​ដ៏​យូរអង្វែង​និង​រឹងមាំ​រវាង​កម្ពុជា​និង​ចិន​ប្រៀបដូចជា​ផ្កា​ដែល​មិន​ស្រពោន​ដែល​តែងតែ​រីក​យ៉ាង​ស្រស់បំព្រង​នៅក្រោម​ផ្ទៃមេឃ​ដ៏​ស្រស់ថ្លា​”​។

ដូចដែល​សម្តេច​តា​ធ្លាប់មាន​ព្រះបន្ទូល កាលដែល​ព្រះអង្គ​នៅមាន​ព្រះជន្ម ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នឹង​ស្ម័គ្រចិត្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​រក្សា​ចំណងមិត្តភាព​កម្ពុជា​-​ចិន ចូលរួម​យ៉ាងសកម្ម​នូវ​ទំនួល​ខុសត្រូវ​ក្នុងសង្គម ហើយ​បន្ត​កសាង​ស្ពាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ការផ្លាស់ប្តូរ​មិត្តភាព​រវាង​ខេត្ត​ទាំងពីរ ប្រទេស​ទាំងពីរ​រក្សា​ផ្កា​នៃ​ចំណងមិត្តភាព​កម្ពុជា​-​ចិន ដោយ​ភាពស្មោះត្រង់ ដើម្បី​ធ្វើជា​ស្ពាន​ចំណងមិត្តភាព​របស់​ប្រជាជន​តាម​គោលនយោបាយ “​ខ្សែក្រវ៉ាត់​មួយ​-​ផ្លូវ​មួយ​”៕