តំបន់​ស្វយ័ត​ក្វាង​ស៊ី​ប្រទេស​ចិន​នឹង​វិ​ន​យោគ​ទៅលើ​ការសាងសង់​កំពង់ផែ​នៅ​ខេត្តកំពត​

1152
ចែករម្លែក

​ដោយ: តារារិទ្ធ / ភ្នំពេញ​: តំបន់​ស្វយ័ត​ក្វាង​ស៊ី​ប្រទេស​ចិន​និង​វិ​ន​យោគ​ទៅលើ​ការសាងសង់​កំពង់ផែ​សមុទ្រ​នៅក្នុង​ខេត្តកំពត​។​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​កត់សំគាល់​ថ​កំពង់ផែ​នេះ​មាន​សារៈសំខាន់​ណាស់​ហើយ អាចជា​របៀង​មួយទៀត​ស្របតាម​យុទ្ធសាស្ត្រ​ផ្លូវ ១ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​។​

​លោក ឆិ​ន អ៊ូ ( Chen Wu ) អភិបាល​តំបន់​ស្វយ័ត​ក្វាង​ស៊ី​បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្នុង​ជំនួប​សំដែង​ការគួរសម​នា​ព្រឹក​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨ នៅ​វិមាន​សន្តិភាព​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​លោក ឆិ​ន អ៊ូ បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ហ៊ុនសែន​ថា​៖ នៅថ្ងៃនេះ​លោក​នឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​ការកសាង​កំពង់ផែ​សមុទ្រ​នៅ​ខេត្តកំពត​។​

​លោក ឆិ​ន អ៊ូ បានលើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ខេត្ត​ក្វាង​ស៊ី​និង​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា​កន្ល​ង​មក​អនុលោម​ទៅតាម​សេចក្តីសម្រេច​និង​ការព្រមព្រៀង​គ្នា​រវាង​ង​សម្ដេច​តេ ជោ ហ៊ុន សែន ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ពាក់ព័ន្ធ​និង​ការបង្កើត​សហគមន៍​វាសនា ចិន​អាស៊ាន​នេះ​ខេត្ត​ខ្វាង​ស៊ី បាន​ជំរុញ​អ្នកវិនិយោគ អ្នក​វិនិយោគិន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ ផ្សព្វផ្សាយ​ផ្នែក​ទូរទស្សន៍ និង រោងចក្រ​កែច្នៃ បច្ចេកវិទ្យា និង​ទេសចរណ៍​។ នៅក្នុង​វិស័យ​ទេសចរណ៍​លោក​បាន​សង្កត់ធ្ងន់ថា​ឥឡូវនេះ​មានការ​ហោះហើរ​ត្រង់​ពី​ខេត្ត​ក្វាង​ស៊ី​មក​ទីក្រុង​ភ្នំពេញ​ហើយ​នៅពេល ខាងមុខ​នឹងមាន​ការហោះហើរ​ត្រង់​ពី​ខេត្ត​ក្វាង​ស៊ី​ទៅ​ខេត្តសៀមរាប​ផងដែរ​។ តាមរយៈ​ការហោះហើរ​ត្រង់នេះ​លោក​បាន​បញ្ជាក់ថា​ពលរ​ដ្ឋ​ចិន​នៅ​ខេត្ត​ក្វាង​ស៊ី​ប្រមាណ ០,២% បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​ដែលមាន​ប្រមាណ ជាង ១០ ម៉ឺន​នាក់​។​

​លោក ឆិ​ន អ៊ូ បានបញ្ជាក់​ជូន​សម្តេច​តេ​ជោ​ថា​នៅថ្ងៃនេះ​ផងដែរ នឹងមាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​កិច្ច​កសាង​កំពង់ផែ​សមុទ្រ​នៅ​ខេត្តកំពត​ផងដែរ ។​

​នៅក្នុង​ជំនួប​នោះ​លោក ឆិ​ន អ៊ូ ក៏បាន​គោរព​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ាន​ចិន​នៅក្នុង​ទីក្រុង​ណាន​នី​ង នាពេលខាងមុខ​ផងដែរ​។ លោក ឆិ​ន អ៊ូ បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ឆ្នាំនេះ​ប្រទេស​កម្ពុជា គឺជា​ប្រទេស​កិត្តិយស​សម្រាប់​ពិ​ព័រ​ណ៌​អាស៊ាន​ចិន​លើក​ទី ១៥ នៅ​ទីក្រុង​ណាន​នី​ង​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើងថា​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំ ង​ពីរ​កម្ពុជា​ចិន គឺ​កំពុង​ឈានដល់​កម្រិត​ខ្ពស់​មួយ​ហើយ​ក៏មាន​ភាពរឹងមាំ​ផងដែរ​។ ជាមួយនេះ សម្ដេច​ក៏បាន​បញ្ជាក់​ពី​ការ​ទៅ​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ាន​ចិន​នៅ​ទីក្រុង​ណា​នី​ង​នាពេលខាងមុខ ហើយ​សម្តេច​ក៏បាន​គាំទ្រ​ចំពោះ​អ្នក​វិនិយោគិន​ចិន​មកពី​ខេត្ត​ក្វាង​ស៊ី មករក​ស៊ី​នៅ​កម្ពុជា​។ ដោយឡែក​ពាក់ព័ន្ធ​នឹង​ការចូលរួម​អភិវឌ្ឍ​កំពង់ផែ​នៅ​ខេត្តកំពត សម្ដេច​បាន​លើកឡើងថា​កំពង់ផែ​នេះ​មាន​សារៈសំខាន់​ណាស់​ហើយ​អាចជា​របៀង​មួយទៀត ស្របតាម​យុទ្ធសាស្ត្រ​ផ្លូវ ១ ខ្សែក្រវ៉ាត់​១ របស់​ចិន​។ សម្តេច​បន្តថា​របៀង​នោះ​មាន​សារសំខាន់​ស្រប​ពេលដែល​នាពេល​ខាងមុខនេះ នឹងមាន​ការពង្រីក​ផ្លូវជាតិ​លេខ​៣ ឱ្យបាន​ធំ​ទូលាយ​ជាង​មុន ទៅកាន់​ខេត្តកំពត ដើម្បី​កាត់បន្ថយ​ការចំណាយ​ពេលវេលា​យូរ សម្រាប់​ដឹកជញ្ជូន​ទំនិញ​ពី​ខេត្តកំពត​មកកាន់​រាជធានី​ភ្នំពេញ ខណៈ​អម​សងខាង​តំបន់​ផ្លូវជាតិ​លេខ ៣ នេះ​មាន​រោងចក្រ​និង​បណ្ដាញ​វា​រី​អគ្គីសនី​សំរាប់​ផ្គត់ផ្គង់​ប្រើប្រាស់​ទៀតផង ដែល​នេះ​ជា​អំណោយផល​នៅក្នុង​ការធ្វើជា​ច្រករបៀង​សេដ្ឋកិច្ច​មួយ​បន្ថែមទៀត​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​បាន​នាំមក​នូវ​អង្គ​ប្រមាណ ១៦០​តោន ដែលមាន​តម្លៃ​ជាង ១ លាន​យ័ន​ជូន​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ផងដែរ​។​

​ពាក់ព័ន្ធ​អង្គរ​កសិកម្ម​ដែលជា​ជំនួយ​មនុស្សធម៌​ចំនួន ១៦0 តោន ស្មើ ១ លាន​យ័ន​ដែល​លោក ឆិ​ន អ៊ូ ប្រគល់ជូន​សម្ដេច​នាពេលនេះ ។ សម្ដេច​តេ​ជោ​និង​យកទៅ​ផ្តល់ជូន​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​ប្រើប្រាស់​តាម​តម្រូវ​ការជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ក្នុង​វិស័យ​មនុស្សធម៌​៕ ល​