តំលៃ​ទ្រព្យ​របស់​Apple ធ្លាក់​ក្រោយ​១​លាន​លាន ទោះជា​ចំណូល​និង​ចំណេញ​កើន​

2457
ចែករម្លែក

ក្រុមហ៊ុនAppleបានបាត់បង់តំលៃ១លានលានរបស់វាមួយភ្លែតកាលពីថ្ងៃ០១វិច្ឆិកា នៅពេលភាគហ៊ុនរបស់វាធ្លាក់៧ភាគរយទោះជាបានបង្ហោះផ្សាយលទ្ធផលល្អរបស់ខ្លួនក្តី។

យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក្នុងការដំឡើងថ្លៃទូរស័ព្ទរបស់ខ្លួនបានអោយផលជាទីគាប់ចិត្ត ដោយចំណូលកើននៅ៣ខែមកនេះទោះជាការលក់ជាទូទៅនៅថេរក៏ដោយ។ចំណូលរបស់វាកើន២០ភាគរយមកដល់៦២.៩០០លានដុល្លារ និងប្រាក់ចំណេញកើន៣១ភាគរយដល់ ១៤.១០០លានដុល្លារ។តែការព្រមានអំពីការលក់ថយចុះនៅប៉ុន្មានខែខាងមុខ បានបង្កការធ្លាក់ថ្លៃភាគហ៊ុនមួយព្រិបកាលពីថ្ងៃ០១វិច្ឆិកាមុនផ្សារហ៊ុនបិទ។

ចំនួនទូរស័ព្ទស្មាតហ្វូនលក់ដោយក្រុមហ៊ុនផលិតទាំងអស់នៅទូទាំងពិភពលោកបានធ្លាក់ចុះជាលើកដំបូងនៅឆ្នាំ២០១៧។តែយុទ្ធសាស្រ្តរបស់Appleក្នុងការដំឡើងថ្លៃទូរស័ព្ទស៊េរីចុងក្រោយៗ បានជួយអោយវាជម្នះបានឧបសគ្គនៃសេចក្តីត្រូវការធ្លាក់ចុះនេះ។ក្រុមហ៊ុនបានលក់ចេញទូរស័ព្ទ៤៦,៩លានគ្រឿងនៅត្រីមាសគិតត្រឹមចុងខែកញ្ញា កើនឡើងតិចតួចបើធៀបនឹងការលក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន(៤៦,៧លានគ្រឿង)។

ក្នុងពេលជាមួយគ្នាក្រុមហ៊ុននៅកាលីហ្វ័រញ៉ានេះ កំពុងរកប្រាក់ផងដែរពីសេវា ដូចជាApp store, Apple Music និង Apple Pay។ចំណូលពីសេវាកើបប្រាក់បានដល់ទៅ១០.០០០លានដុល្លារនៅក្នុងត្រីមាសនេះ និងមួយឆ្នាំសារពើពន្ធ២០១៨ពេញ ប្រាក់ចំណេញកើន២៣ភាគរយដល់៥៩.៥០០លានដុល្លារ និងប្រាក់ចំណូលកើន១៦ភាគរយដល់២៦៥.៥០០លានដុល្លារ៕ដោយ៖វាសនា

នាយកប្រតិបត្តិរបស់Appleលោកធីម ឃុក បាននិយាយថា ក្រុមហ៊ុនពឹងលើចិនខាងផលិត និងកំពុងប្រឈមភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិន តែទោះជាយ៉ាងណា តាំងពីមុនមកក្រុមហ៊ុនបានគេចផុតពីការវាយពន្ធសងសឹកទៅវិញទៅមក។លោកនៅតែមានសុទិដ្ឋិនិយមថា ប្រទេសទាំងពីរនឹងដោះស្រាយបញ្ហារបស់គេបាន