ត្បូង​ពេជ្រ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក លក់​ដេញថ្លៃ​ក្នុងតម្លៃ​៣០​លាន​ដុល្លារ​

312

​ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក ឈ្មោះ Pink Raj ដែល​ត្រូវបាន​ក្រុម​អ្នកជំនាញ​ថា​ជា​ត្បូង​ពេជ្រ​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក​នេះ ត្រូវបាន​រំពឹងថា​នឹង​លក់បាន​តម្លៃ​៣០​លាន​ដុល្លារ នៅពេល​វា​ត្រូវបាន​លក់​ដេញថ្លៃ​នៅ​ទីក្រុង​ហ្សឺ​ណែវ នៅ​ខែក្រោយ​។​

​ត្បូង​ពេជ្រ ដែលមាន​ទម្ងន់​ជាង​៣៧​កា​រ៉ាត់​នេះ ត្រូវបាន​ដាក់តាំង​បង្ហាញ​ដោយ​ក្រុមហ៊ុន​ដាក់​ដេញថ្លៃ Sotheby នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស នៅ​សប្តាហ៍​នេះ​។​

​ត្បូង​ពេជ្រ​នេះ ត្រូវបាន​ជីក​រកឃើញ​ពី​អណ្តូង​វ៉ែ​មួយ កាលពី​ឆ្នាំ​២០១៥ ហើយ វា​ត្រូវបាន​ដាក់លក់​ដេញថ្លៃ​ដោយ​ម្ចាស់​ម្នាក់ ដែល​មិន​បញ្ចេ​ឈ្មោះ​៕ ដោយ៖ សុខា

​ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក​នេះ មាន​ទម្ងន់​ជាង​៣៧​កា​រ៉ាត់