ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក​ដ៏​កម្រ​គ្រោង​នឹង​ដាក់លក់​ដេញថ្លៃ​បាន​ខ្ទង់ ៥០ លាន​ដុល្លារ​

951
ចែករម្លែក
  • 71
    Shares

​ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក​ដ៏​កម្រ​មួយ ហៅថា Pink Legacy គ្រោង​នឹងដាក់​លក់​ដេញថ្លៃ​នៅ​ក្រុមហ៊ុន Christie’s នៅ​ទីក្រុង​ហ្សឺ​ណែវ​នៅ​សប្តាហ៍​ក្រោយ នៅពេល​គេ​រំពឹងថា​វា​នឹង​លក់បាន ៥០ លាន​ដុល្លារ​អាមេរិក​។​

​លោក​ហ្ស​ង់ ម៉ាក​លូ​នែ​ល អ្នកឯកទេស​ផ្នែក​គ្រឿងអលង្ការ​អន្តរជាតិ​នៅ​ក្រុមហ៊ុន Christie’s បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា នៅ​ទំហំ​ជិត ១៩ កា​រ៉ាត់ ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក​នេះ​ពិតជា​អស្ចារ្យ​ណាស់​។​

​លោក​ម៉ាក​លូ​នែ​ល​បាន​និយាយថា “​ប្រសិនបើ​អ្នក​ពិចារណា​ទៅលើ​ពេជ្រ​ពណ៌​ផ្កាឈូក​ភាគច្រើន​មាន​ទម្ងន់​តិចជាង​១​កា​រ៉ាត់ ត្បូង​នេះ​ពិតជា​អ្វីមួយ​អស្ចារ្យ​ណាស់​”​។​

​ត្បូង ដែល​នឹង​ត្រូវដាក់​ដេញថ្លៃ​ជា​លើកដំបូង​នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា​នេះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មានតម្លៃ​ចន្លោះ​ពី ៣០ ទៅ ៥០ លាន​ដុល្លារ​អាមេរិក ហើយ​លោក​ម៉ាក​លូ​នែ​ល​បាន​លើកឡើងថា វា​អាច​នឹង​ឡើងថ្លៃ​ហួស​កម្រិត​រំពឹងទុក​នេះ​ទៀត​។​

​លោក​បាន​និយាយថា “​វា​ប្រហែលជា​ពេជ្រ​ស្អាត​បំផុត មិន​ធ្លាប់​បានបង្ហាញ​នៅក្នុង​ការលក់​ដេញថ្លៃ​ជា​សាធារណៈ​” ដោយ​ទទូចថា មាន​ហេតុផល​ល្អ​ដែល​រំពឹងថា​ពេជ្រ​នេះ​នឹង​លក់បាន​តម្លៃ​ដ៏​ថ្លៃ​អស្ចារ្យ​មួយ​៕ ដោយ៖ កញ្ញាដាលីស

ពេជ្រ Pink Legacy រំពឹង​លក់​ដេញថ្លៃ​បាន ៥០ លាន​ដុល្លារ​នៅ​ថ្ងៃទី ១៣ វិច្ឆិកា​ខាងមុខ