ត្មាត​មួយ​ក្បាល​ត្រូវ​កងជីវពល​នៅ​ប្រទេស​យេ​ម៉ែន ចាប់​ព្រោះ​សង្ស័យថា ជា​ចារកម្ម​របស់​ខ្មាំង​

628
ចែករម្លែក

​សត្វ​ត្មាត​មួយ​ក្បាល ត្រូវបាន​ចាប់​ទុក​ដោយ​កងជីវពល​នៅក្នុង​ប្រទេស យេ​ម៉ែន ដែល​ព្រួយបារម្ភ​ថា​ត្មាត​នេះ​ជា​ចារកម្ម​របស់​ខ្មាំងសត្រូវ នេះ​បើ​យោងតាម​គេហទំព័រ ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែមេសា​។​

​ត្មាត​ដែលមាន​ឈ្មោះថា ណែ​ល​សុន (Nelson) នេះ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង ទីក្រុង តា​អ៊ី​ស (Taiz) ក្រោយ​វា​ហើរ​បែក​ពី​ហ្វូង​ត្មាត​ដែល​ធ្វើ​បម្លាស់​ទី​ពី​ប្រទេស​
​ប៊ុល​ការី​។​

​ចៃដន្យ កងជីវពល​នៅក្នុង​ប្រទេស​យេ​ម៉ែន បាន​ប្រទះឃើញ​ត្មាត​នេះ​ដោយមាន GPS ចងភ្ជាប់​នឹង​ជើង​របស់​វា ហើយក៏​ចាប់​ទុក​តែម្តង​ដោយសារ​បារម្ភ​ខ្លាច​គេ​ប្រើ​វា​ជា ចារកម្ម​អំឡុង​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​នេះ​។

​កាសែត the Times បាន​ចុះផ្សាយ​ថា កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​នៅក្នុង​ទីក្រុង​តា​អ៊ី​ស ដែល​កំពុង​ប្រយុទ្ធ​នឹង​ឧទ្ទាម​គាំទ្រ​ដោយ​អ៊ីរ៉ង់ ជា​អ្នក​ចាប់​បក្សី​នេះ​។

​អង្គការ Fund for Wild Flora and Fauna និយាយថា ខ្លួន​ទទួលបាន​សារ​រាប់រយ​ពី ប្រជាជន​យេ​ម៉ែន ដែល​ព្រួយបារម្ភ​ចំពោះ​សុខុមាលភាព​របស់​សត្វ​ត្មាត​ខាងលើ​៕ ប្រែ​សម្រួលៈ ខុម