ត្រចៀកជ្រូក​ឆា​គីម​ឈី​

471

+ គ្រឿងផ្សំ​
– ត្រចៀកជ្រូក ១ ប្រហែល ៣ ខាំ​
– គីម​ឈី កន្លះ​គីឡូ ហាន់​
– ខ្ទឹមបារាំង ១ ចំហៀង​
– ម្ស៉ៅ​ស៊ុប កន្លះ​ស្លាបព្រា​បាយ​
– អំបិល ១ ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ស្លឹក​ខ្ទឹម ១​គល់ ហាន់​
– ខ្ទឹមស ២ កំពឹស​
– ប្រេងឆា​

+ វិធី​ធ្វើ​
– ដំបូង​ត្រូវ​លាង​ត្រចៀកជ្រូក​ឲ្យ​ស្អាត​រួច​ដាក់​ស្ងោរ ៣​នាទី
– បន្ទាប់មក​ហាន់​ត្រចៀកជ្រូក​ជា​សរសៃ​ឆ្មាៗ​ល្មម មិនតូច​ពេក​មិនធំ​ពេក រួច​ដាក់​ប្រេងឆា និង​ខ្ទឹមស​ចិញ្ច្រាំ លីង​បន្តិច​សឹម​ដាក់​ត្រចៀកជ្រូក​ចូល​រួច​ឆា​ឲ្យ​ឆ្អិន​បន្តិច
– បន្ទាប់មក​ដាក់​ខ្ទឹមបារាំង​ដែល​ហាន់​ហើយ​ចូល ឆា​ត្រឡប់​បន្តិច ដាក់​គីម​ឈី ម្ស៉ៅ​ស៊ុប អំបិល ទឹកស៊ីអ៊ីវ ឆា​ត្រឡប់​ឲ្យ​សព្វ រួច​ដាក់​ស្លឹក​ខ្ទឹម​ចូល​ជាការ​ស្រេច ៕ ប្រភព​: Cooking today​