ត្រចៀក​អាម៉េរិក​ទៅណា​បាត់​ហើយ​?

294
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែកក្កដា អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជិត ១០០ នាក់ ត្រូវ បាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ជើង​ទឹក​រាម ដើម្បី​មើលឃើញ​ឲ្យ​ច្បាស់ និង ធ្វើជា​សាក្សី​ថា​តើ​នៅ​ទីនោះ​មាន​កងទ័ព​ចិន​ប៉ុន្មាន​លាន​នាក់ ។ តើ​វា​ដូចជា​ការ​ចោទ ប្រកាន់ ឬ​ជាការ​សង្ស័យ​របស់​មន្ត្រី​អាម៉េរិក​មួយចំនួន​ណា​នោះ​ឬទេ​?

​កន្លងទៅនេះ កាសែត​របស់​អាម៉េរិក​ឈ្មោះ Wall Street Journal បាន​ចុះផ្សាយ​អត្ថបទ មួយ ដោយយោង​ទៅលើ​ប្រភព​មិន​ច្បាស់លាស់ និង​សម្តី​របស់​មន្ត្រី​អាម៉េរិក​ម្នាក់ ដែល មិន​បញ្ចេញ​ឈ្មោះ​ចោទប្រកាន់ថា នឹងមាន​មូលដ្ឋាន​យោធា​ចិន​នៅ​រាម​នាពេល​អនាគត ។ នេះ​ជាការ​ចុះផ្សាយ​ព័ត៌មាន​ប្រឌិត​។ ជា​ព័ត៌មាន​ក្លែងក្លាយ គ្មាន​វិជ្ជាជីវៈ​។ មាន​ចរិត ជាការ​ញុះញង់ គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​។

​តាមពិត​រឿងនេះ ស្ថិតនៅក្នុង​សេណារីយោ​មួយ​ច្បាស់លាស់​ហើយ​មិនមែនជា​រឿង ចៃដន្យ​ទេ ។ ករណី​នៅ​រាម កើតឡើង​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធន៍ សំណើរមួយ​របស់​អាម៉េរិក ដែល​ចង់​ជួយ​ស្ថាបនា​អគារ​កងទ័ពជើងទឹក​កម្ពុជា​នៅ សមុទ្រ​រាម​ឡើងវិញ បន្ទាប់ពី​លោក Joseph Felter​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួងការពារ ជាតិ អាម៉េរិក​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ បានធ្វើ​ដំណើរ​ទស្សន កិច្ច មូលដ្ឋានទ័ព​នៅ​ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ខែមករា ឆ្នាំ ២០១៩ ។ ភាគី​កម្ពុជា​ធ្លាប់ បាន​ប្រាប់​អនុព័ន្ធយោធា​អាម៉េរិក កាលពី​ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៩ ថា យើង​អត់​មាន គម្រោង​ជួសជុល​ទេ ព្រោះ​យើង​ត្រូវ​ប្តូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង​ដោយសារ​អគ្គ លេខាធិការ ដ្ឋា​ន​លំហរ​សមុទ្រ ត្រូវការ​ទីតាំង​ធំ​ទូលាយ​ជាង​នេះ សម្រាប់​ការបណ្តុះ បណ្តាល ។ ប៉ុន្តែ​អាម៉េរិក មិនបាន​យក​ត្រចៀក​ស្តាប់ ការបកស្រាយ​នេះ​ទេ ។ មួយថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី ២ ខែកក្កដា ស្ថានទូត​អាមេរិក​បែរជា​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្អែក ទៅលើ​អត្ថបទ​របស់​កាសែត Nikkei Asian Review ដោយ​ធ្វើការ​ប៉ាន់ស្មាន​អំពី​ផែនការ ទៅ​ពេលអនាគត​សម្រាប់​មូលដ្ឋាន​ជើង​ទឹក​រាម​ដោយ​រួមមាន​លទ្ធភាព​អនុញ្ញាត​ឲ្យ​មាន ទីតាំង​យោធា​ប្រទេស​ចិន ។ ប៉ុន្តែ​ដើមហេតុ​នៃ​រឿងរ៉ាវ​នេះ បាន​កើតមាន​តាំងពី​ថ្ងៃទី ២៩ ខែមករា​ក្នុង​របាយការណ៍​ដែល​សំយោគ​ពី​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ទីភ្នាក់ងារ​ស៊ើប ការណ៍​អាម៉េរិក ដែល​ធ្វើការ​សន្និដ្ឋាន​ដោយ​មិន​ត្រឹមត្រូវ​ថា​ស្ថាប័ន​នីតិបញ្ញត្តិ​របស់ កម្ពុជា​អាច​នឹងធ្វើ​វិសោធនកម្ម​ណាមួយ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​នៅ​ទីបំផុត​អាច​នាំ​ឲ្យ​មាន​វត្តមាន​យោធា​របស់​ចិន នៅក្នុង​ប្រទេសមួយ​នេះ​។ របាយ ការណ៍​នេះ​ដែល​សរសេរ​វិភាគ ទៅលើ​ប្រទេស​ជាច្រើន​ដែល​ក្នុងនោះ​មាន​ទាំង​បញ្ហា​អ៊ីរ៉ង់​ផង ត្រូវបាន​លោក​ដូ​ណា​ត្រាំ មើល​ហើយក៏​លាន់មាត់​ថា ជា​របាយការណ៍​ផ្តេស ផ្តាស​សូម្បីតែ​វាយតម្លៃ​អំពី​អ៊ីរ៉ង់ ក៏​មិនត្រូវ​ផង ។ តាមពិត​វា​ជា​របាយការណ៍​ផ្តេសផ្តាស​មែន ពីព្រោះថា ការវាយតម្លៃ អំពី​កម្ពុជា គឺ​រឹតតែ​ខុស និង​បំផ្លើសការពិត​ទាំងស្រុង ។

​ដើម្បី​ពិចារណា​រឿងនេះ​ឲ្យ​កាន់តែច្បាស់​យើង​គប្បី​រំឭក​ទៅដល់​សម្តី​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ​រិ​ប្រចាំ​ប្រទេស​កម្ពុជា លោក William Heidt ដែល​បាន​និយាយ​ក្នុង​បទ សម្ភាសន៍​ជាមួយ​វិទ្យុ​អាម៉េរិក កាលពី​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ ថា​យើង​កំពុង​ពិនិត្យ មើល​គោលជំហរ​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ សហគមន៍​អន្តរជាតិ ក្នុងពេល​ដ៏​ខ្លី​ខាងមុខ គឺមាន​សារសំខាន់​ណាស់​សម្រាប់​សហរដ្ឋ អាម៉េរិក សម្រេច​អំពី​គោលនយោបាយ​ថ្មី ចំពោះ​ប្រទេស​កម្ពុជា ។ ឯកអគ្គរដ្ឋទូត​រូបនេះ និយាយទៀតថា យើង​នឹង​រងចាំ​មើលថា តើ​ដំណើរការ​នេះ​នឹង​ចេញ​ទៅជា​យ៉ាងណា ទៀត​? ។

​ជា​ការពិតហើយ អ្វីដែល​អាម៉េរិក​ចង់បាន មិនមែនជា​គោលដៅ មិនមែនជា​ការប្តេជ្ញាចិត្ត ដែល​កម្ពុជា​ធ្លាប់បាន​សន្យា​នោះទេ ។ ការប្តេជ្ញាចិត្ត និង​ការសន្យា​របស់​កម្ពុជា​គឺ​ការ រក្សា ឲ្យ​បាន​ដាច់ខាត​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី សន្តិភាព​និង​ការអភិវឌ្ឍ ព្រម​ជាមួយនឹង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។ កម្ពុជា​មិន​ឱនក្បាល​លុត ជង្គង់​ចុះ​ញ៉ម​រាល់​ការ​សំឡុត​គំរាមកំហែង​ណាមួយ​ឡើយ ។ ចំពោះ​ការ ចោទប្រកាន់​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់បាន​បកស្រាយ​ពន្យល់​ហើយ​ថា​ទង្វើ​បែបនេះ​គឺ​ផ្ទុយ ទៅនឹង​រដ្ឋធម្មនុញ្ញ​ដែល​បានចែង​ច្បាស់ ថា មិន​អនុញ្ញាត​ឲ្យ​មានការ​ដាក់តាំង​មូលដ្ឋានយោធា​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​កម្ពុជា ក៏​អត់​ត្រូវការ​ឲ្យ​មាន​ទីតាំងយោធា​បរទេស​ណាមួយ​នៅក្នុង​ទឹកដី​របស់ខ្លួន​ដែរ ។​

​ហេតុដូច្នេះ រាល់​បញ្ហា​ដែល​ពួកគេ​បាន​លើកឡើងថា នឹងមាន​មូលដ្ឋាន​យោធា​ចិន នៅ​រាម ឬក៏​មាន​មូលដ្ឋាន​យោធា​ចិន​នៅ​ខេត្តកោះកុង គឺ​ស្ថិតនៅក្នុង​សេណារីយោ មួយ​ច្បាស់លាស់​ណាស់ ។ ត​ទៅមុខទៀត អាមេរិក​នឹង​បង្កើត​រឿង​ផ្សេងៗ​ទៀត ដើម្បី រំខាន​កម្ពុជាមិន​ឲ្យ​មានការ​អភិវឌ្ឍ មិន​ឲ្យ​មាន​សុខសន្តិភាព​ឡើយ ។ មានតែ​ប្រជាជន កម្ពុជា​ ដែលជា​ម្ចាស់​ប្រទេស ត្រូវ​យល់ដឹង​ឲ្យ​ច្បាស់​អំពី​រឿងនេះ ហើយ​រួបរួមសាមគ្គី​គ្នា ជុំវិញ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ការពារ​ឲ្យ បាន​ដាច់ខាត​នូវ​អ្វីៗ​សព្វ​យ៉ាង​ដែល​កំពុង​កើតមាន​នៅលើ​ទឹកដី​រប​ស់​យើង​ឲ្យ​បានគង់វង្ស​។​/ ដោយៈ​លី​ទួង​