ត្រណម​ខុសឆ្គង​៥​របស់​អ្នកជំងឺ​មហារីក​

1407
ចែករម្លែក

​អ្នកជំនាញការ​នៅ​មជ្ឈមណ្ឌល​មហារីក​នៃ​ប្រទេស​សិង្ហ​បុរី ឱ្យដឹងថា ការយល់ដឹង​ត្រឹមត្រូវ អំពី​តម្រូវការ​ជីវជាតិ និង​ទទួលទាន តាមបែប​វិទ្យាសាស្ត្រ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សង្គ្រាម ប្រឆាំង​មហារីក ។ អ្នកជំងឺ​មហារីក​មួយ​ចំនួន​តែង​យល់ ច្រឡំ​ដោយ​តម​អាហារ​នេះ អាហារ នោះ ឬ​បន្ថែម​អាហារូបត្ថម្ភ ដែល​ជួន កាល​ប្រឆាំង​ជាមួយ​នាំ​ធ្វើឱ្យ​ជំងឺ​កាន់តែ ធ្ងន់ធ្ងរ​ថែម​ទៅវិញ ។​
​ ​
​ខាងក្រោម​នេះ ជា​ទស្សនៈ ខុសឆ្គង​ទូទៅ​៥ អំពី​របប​ជីវជាតិ​របស់ អ្នកជំងឺ​មហារីក ដែល​ពួក​វេជ្ជបណ្ឌិត បូកសរុប​៖
​ ​
•​មិន​បរិភោគ​ស្ករ​
​ប្រភព​ផ្គត់ផ្គង់​ថាមពល​សំខាន់ មួយ​សម្រាប់​សរីរាង្គ​គឺ​កាបូ​អ៊ី​ដ្រា​ត ។ នេះ​ក៏​ជា​ប្រភព​ថាមពល តែមួយគត់ របស់​ខួរក្បាល ។ កាបូ​ហ៊ី​ដ្រា​ត ត្រូវបាន បំប្លែង​ទៅជា​ស្ករ​ទោល​ក្នុង​ដំណើរការ រំលាយ​អាហារ​។ នេះ​ជា​សារជាតិ ជីវជាតិ​សាមញ្ញ​បំផុត ដែល​កោសិកា ស្រូប​យកបាន​។​កាបូ​ហ៊ី​ដ្រា​ត មាន​ក្នុង អាហារ ដែល​យើង​បរិភោគ​រាល់ថ្ងៃ ដូចជា​ផ្លែឈើ​, ផលិតផល​ពី​ទឹកដោះ គោ​, អង្ករ​, អាហារ​ពី​សណ្តែក​, បន្លែ មើម មាន​ជាតិ​ម្សៅ​ដូចជា​ដំឡូងបារាំង​, ពោត​…​។​
​ ​
​វេជ្ជបណ្ឌិត​ទូន្មាន​អ្នកជំងឺមហារីក មិនត្រូវ​តម​ស្ករ​ទាំងស្រុង ។ ប៉ុន្តែ​ក៏​មិន​លើកទឹកចិត្ត​ឱ្យ ប្រើប្រាស់​ស្ករ ច្រើន ព្រោះ​វា​ពុំមាន​តម្លៃ​ជីវជាតិ​ណា ផ្សេង​ក្រៅពី​ផ្គត់ផ្គង់​កាឡូរី ។ ប្រើប្រាស់ ស្ករ​ច្រើន​ហួស​កម្រិត​នៅ​ធ្វើឱ្យ​កើន បរិមាណ​ស្ករ​ក្នុង​ឈាម​លឿន​ជាង​ប្រៀប​នឹង​ពេល​ស្រូបយក កាបូ​ហ៊ី​ដ្រា​ត ពី​អាហារ ។ ពេល​បរិមាណ​ស្ករ​ក្នុង ឈាម​ខ្ពស់ ក្រពេញ​លំពែង​នឹង​បង្កើត អាំង​ស៊ុយ​លីន ដើម្បី​បំប្លែង​ស្ករ បណ្តាល​ឱ្យលើស​អាំង​ស៊ុយ​លីន ក្នុង ឈាម​ឬ​ពេល​សរីរាង្គ​ផលិត អាំង​ស៊ុយ​លីន ហួស​កម្រិត ក៏បង្ក​ជា ប្រតិកម្ម​រលាក​, ធ្វើឱ្យ​កើន​ហានិភ័យ មហារីក ។​
​ ​
•​មិន​បរិភោគ​ទឹកដោះគោ និង​អាហារ​កែច្នៃ​ពី​ទឹកដោះ​
​អ័រម៉ូន​កំណើន recombinant គោ (rbGH) ជា​អ័រម៉ូន​គោ​សំយោគ​មួយ​ត្រូវបាន​ចាក់​ចូល​សត្វ គោ​យក​ទឹកដោះ ដើម្បីឱ្យ​វា​ធំ​លឿន និង​ផ្តល់​ទឹកដោះ ច្រើនជាង ។ អ័រម៉ូន​នេះ​ពុំមាន​គ្រោះថ្នាក់ តែ​មានមតិ​ជាច្រើន​បារម្ភ​ថា វា​អាចធ្វើឱ្យ កើន​កម្រិត​សារជាតិ​គីមី​ក្នុង​សរីរាង្គ និង នាំ​ដល់​មហារីក ។ អ្នកជំនាញការ មហារីក ក៏​មិន​ទូន្មាន​ឱ្យ​អ្នកជំងឺ​បោះបង់ ទឹកដោះគោ​ទាំងស្រុង ។​
​ ​
•​គួរ​បរិភោគ​ទឹកឃ្មុំ​ជំនួស ស្ករ​
​ទឹកឃ្មុំ​ល្អ​បំផុត​សម្រាប់​សុខភាព ព្រោះ​មាន​លក្ខណៈ​ប្រឆាំង​បាក់តេរី ប្រឆាំង​ផ្សិត និង​ប្រឆាំង​អុកស៊ីតកម្ម​។ ប៉ុន្តែ​អ្នកជំងឺ​កំពុង​ព្យាបាល​ដោយ សារធាតុ​គីមី​, កាំរស្មី ឬ​ក្នុង​ដំណើរការ ផ្សាំ​កោសិកា​ដើម​នោះ ការប្រើប្រាស់ ទឹកឃ្មុំ​នឹងមិន​សុវត្ថិភាព​។ ព្រោះ​សឹងតែ​ទាំងអស់​នៃ​ទឹកឃ្មុំ សព្វថ្ងៃ​មិនបាន ឆ្លងកាត់​ការសម្លាប់​មេរោគ​វា​អាច​ផ្ទុក លំអងផ្កា និង​បាក់តេរី ជា​មូលហេតុ​បង្ក អាលែកហ្ស៊ី​, និង​ឆ្លង​មេរោគ ។​
​ ​
•​មិនត្រូវ​បរិភោគ​សាច់ ក្រហម​
​ពពួក​សាច់​ក្រហម ផ្គត់ផ្គង់ បរិមាណ​ជីវជាតិ​ដែល​ពុំមាន​នៅក្នុង សា​ច់ស ដូចជា ដែក ស​ង្ក័​សី និង​វីតាមីន B12 ។ សារជាតិ​ទាំងនេះ ចាំបាច់ សម្រាប់​ការបង្កើត​ឈាមក្រហម និង អេ​ម៉ូ​ក្លូ​ប៊ី​ន ។ ទទួលទាន​សាច់​ក្រហម​១ ទៅ​២​ដង ក្នុង​មួយ​សប្តាហ៍​នឹង​ផ្គត់ផ្គង់ គ្រប់​សារជាតិ​ចាំបាច់ ។ ក៏ប៉ុន្តែ​មិនត្រូវ បរិភោគ​ជាប្រចាំ​ឬ​បរិភោគ​សាច់ មាន​ខ្លាញ់​ច្រើន ព្រោះ​នឹងធ្វើ​ឱ្យ​កើន ហានិភ័យ​កើត​ជំងឺ​សរសៃឈាម និង មហារីក ។​
​ ​
•​អ្នកជំងឺ​មហារីក​សុដន់​តម បរិភោគ​សណ្តែកសៀង​
Insoflavones ជា​សារជាតិ រុក្ខជាតិ ត្រូវបាន​រកឃើញ​យ៉ាងច្រើន ក្នុង​សណ្តែកសៀង ។ នេះ​ជា​ប្រភេទ estrogen រុក្ខជាតិ​ដើរតួនាទី​ដូចជា estrogen ក្នុង​សរីរាង្គ​មនុស្ស ។ ការ ស្រាវជ្រាវ​ជាច្រើន​លើ​ពិភពលោក បង្ហាញថា Isoflavones ក្នុង​សណ្តែកសៀង​មិន​បង្ក​ប្រតិកម្ម អសកម្ម ចំពោះ អ្នកជំងឺ​មហារីក​សុដន់ ។ ដូច្នេះ វេជ្ជបណ្ឌិត នៅតែ​ទូន្មាន​អ្នកជំងឺ​គួរ​បរិភោគ សណ្តែកសៀង និង​ផលិតផល​ធ្វើ​ពី សណ្តែកសៀង ៕ ប្រែ​សម្រួល​៖ រតនៈ​