ត្រប់សណ្ដាយ​ខសាច់​ជ្រូក

1515

+ គ្រឿងផ្សំ​
– ត្រប់សណ្តាយ ១​ទៅ​២​ផ្លែ
– សាច់​បី​ជាន់ ឬ​សាច់​ខ្នង​២​ខាំ
– អំបិល
– ​ទឹកត្រី
– ម្សៅ​ស៊ុប
– ម្ទេស​ម៉ដ្ឋ​
– ខ្ទឹម​ស្លឹក​ហាន់​តូចៗ​

+ របៀប​ធ្វើ​
– ត្រប់សណ្ដាយ​ពុះ​ជា​ពីរ ហើយ​កាត់កង់ៗ​ល្មម​ហូប​។ ត្រាំ​ត្រប់​ក្នុង​ទឹក​ត្រជាក់​មាន​ដាក់​អំបិល​បន្ដិចៗ​។ ប្រមាណ​១០​នាទី​ក្រោយមក​ស្រង់​ត្រប់​ឡើង​ទុកឱ្យ​ស្រក់​ទឹក​អស់​។​
– សាច់ជ្រូក​ហាន់​ដុំ​ឬ​បន្ទះ​ល្មមមាត់ ប្រឡាក់​អំបិល​បន្ដិច​និង​ម្រេច​បួនដប់​គ្រាប់​។ ត្រប​ល់​ឱ្យ​សព្វ​ហើយ​ប្រឡាក់​ប្រមាណ​១៥​នាទី​ឱ្យចូល​ជាតិ​។​
– ដាក់​ប្រេងឆា​២-៣​ស្លាបព្រា​ដាំ​ឱ្យ​ពុះ លី​ញ​ខ្ទឹមស ឱ្យ​ឈ្ងុយ ដាក់​សាច់ ចូល​ឆា​ចុះឡើង ហើយ​គ្រប​ទុក​ល្មម​សាច់​ឆ្អិន ហើយ​ចាក់​ត្រប់​ចូល​រួច​គ្រប​គម្របឆ្នាំង​ឱ្យ​ជិត​។ ដាំ​ប្រមាណ ៣​នាទី​ដាក់​ទឹកត្រី​ចូល​២​ស្លាប់ព្រា​តូចៗ ពាក់កណ្ដាល​ស្លាប់ព្រា​ម្សៅ​ស៊ុប អំបិល​មួយ​កូន​ស្លាបព្រា ម្ទេស​ម៉ដ្ឋ​ខ្លះ ហើយ​ត្រឡប់​ចុះឡើង​ឱ្យ​ស្មើ​សាច់​។ បន្ដ​គ្រប​គម្រប​ដាំ​តទៅទៀត​ឱ្យ​ត្រប់​ស្រូបយក​គ្រឿងគ្រៅ​។ ពន្លត់ភ្លើង​ចង្ក្រាន រោយ​ស្លឹក​ខ្ទឹម​ចូល ដួស​ដាក់​ចាន​ជាការ​ស្រេច ៕ ប្រភព​: magazinecambodia.com​