ត្រប់​ដុត​

1926
ចែករម្លែក
  • 5
    Shares

+ គ្រឿងផ្សំ​
– ត្រប់វែង 1 ផ្លែ​
– បង្គារ​ក្រៀម 2 ស្លាបព្រា​បាយ​
– ម្ទេស​ក្រហម 1 ផ្លែ​
– ស្ករត្នោត 1 ស្លាបព្រា​បាយ​
– ទឹកត្រី 1 ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ 1+1/2 ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម 1 ផ្លែ​
– ស្លឹក​ខ្ទឹម
– ស្លឹក​ជី​វ៉ាន់ស៊ុយ​
– ពង​ទា 2 គ្រាប់​

+ វិធី​ធ្វើ​
– យក​កាំបិត​ឆូតៗ​លើ​ត្រប់​រួច​យកទៅ​ដុត 2-3 នាទី ស្ងោរ​ពង​ទា​ជ័រ​ភ្នៅ​បង​សម្បក​ទុក​មួយ​ឡែក
– យក​បង្គារ​ក្រៀម 1 ស្លាបព្រា​បាយ​ដាក់​ត្រាំ​ទឹក​ក្ដៅ បន្ទាប់មក​ស្រង់​បង្គា​ក្រៀម​ចេញរួច​យកទៅ​បុក​ឲ្យ​បែកៗ បង្គា​ក្រៀម​1 ស្លាបព្រា​បាយ​ទៀត យកទៅ​ក្រឡុក​ក្នុង​ម៉ាស៊ីន​ក្រឡុក​ឲ្យ​ម៉ដ្ឋ ដួស​ដាក់​ចាន​ទុក​មួយអន្លើ បុក​ម្ទេស រួច​ដាក់​ស្ករត្នោត​បុក​ជាមួយ ដាក់​ទឹកត្រី ទឹកក្រូច​ឆ្មារ កូរ​វា​ឲ្យ​សព្វ​ល្អ បន្ទាប់មក​ហាន់​ខ្ទឹមក្រហម ស្លឹក​ខ្ទឹម​ដាក់ រួច​ចាក់​បង្គា​ក្រៀម​ក្រឡុក និង​បង្គា​របុក​ចូល​ចាន​ទឹកជ្រលក់​
– យក​ត្រប់​ដែល​ដុត​ហើយ​មក​បកសម្បក​ចេញរួច​ពុះ​បណ្ដោយ​វា​ជា​ពីរ រួច​កាត់​វា​កង់​ប្រ​វែ​ល​១​ចង្អុលដៃ​ដួស​ដាក់​ចាន បន្ទាប់មកទៀត​ដួស​ទឹកជ្រលក់ និង​ដាក់​ស្លឹក​ជី​វ៉ាន់ស៊ុយ​ពីលើ ពុះ​ពង​ទា​ជា​ពីរ​ដាក់​ចាន​រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​