ត្រសក់​ម៉ឺ​ឡុង​មួយគូ​នេះ​ថ្លៃ​៤៥.៦០០​ដុល្លារ​

961
ចែករម្លែក

​ផ្លែ​ត្រសក់​ម៉ឺ​ឡុង​នៃ​តំបន់​យូ​បារី​ពីរ​នេះ​ត្រូវ​លក់​ដេញថ្លៃ​បាន​តំលៃ​ខ្ពស់បំផុត ៥​លាន​យ៉េន​(៤៥.៦០០​ដុល្លារ​)​នៅក្នុង​ការលក់​ដេញថ្លៃ​លើក​ដំបូង​នៃ​ឆ្នាំ​សំរាប់​ផ្លែ​ឈើ​នៅ​ផ្សារ​Sapporo Central Wholesale Marke​ក្នុង​ក្រុង​សាប​ប៉ូ​រ៉ូ​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​ឧសភា​។​

​តំលៃ​នេះ​បាន​បំណែក​កំណត់ត្រា​ឯតទគ្គ​កម្ម​កាលពីមុន​ថ្លៃ ៣,២​លាន​យេន សំ​រាប់ម៉ឺ​ឡុង​មួយគូ​។​

​ក្រុមហ៊ុន​Pocca Sapporo Food & Beverage​នៅ​ក្រុង​ណាហ្គោ​យ៉ា បានឈ្នះ​ការដេញថ្លៃ​យក​ផ្លែឈើ​មកពី​តំបន់​យូ​បារី​ដែល​ល្បី​ថា​មាន​រស់ជាតិ​ឆ្ងាញ់​។​ក្រុមហ៊ុន​បាន​ចូលរួម​ដេញ​​ថ្លៃ​លើកដំបូង​ដើម្បី​កត់សំគាល់​ឆ្នាំ​ទី​១០​នៃ​ការលក់​ភេសជ្ជៈ​ផ្ទុក​ជាតិ​ម៉ឺ​ឡុង​យូ​បារី​។​

​លោក​យ៉ូ​ស៊ី​ហ៊ី​រ៉ូ អ៊ី​វ៉ា​តា ប្រធាន​ក្រុមហ៊ុន បាន​និយាយថា​«​នេះ​ជា​ការបង្ហាញ​ការដឹងគុណ​របស់​យើង​ចំពោះ​សហករណ៍​និង​កសិករ​ដាំ​ម៉ឺ​ឡុង​នៅ​យូ​បារី​»៕ដោយ៖វាសនា

យោង​តាម​ក្រុមហ៊ុន ផ្លែ​ម៉ឺ​ឡុង​ដែល​ដេញថ្លៃ​បាន​នេះ​នឹង​ត្រូវ​តាំង​បង្ហាញ​១០​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​សៅរ៍​ទី​២៥​ឧសភា​