ត្រឡាច​យក្ស​ដាំ​នៅ​ប្រទេស​ចិន

858
ចែករម្លែក

ត្រឡាច​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​យើង​អាច​យកមក​ច្នៃ​ធ្វើជា​ម្ហូប​បាន​ច្រើន​មុខ​យ៉ាង​មាន ឱជា​រស​។ ជាងនេះទៅទៀត វា​ជា​បន្លែ​ដែល​ឱ្យ​អ្នក​បរិភោគ​ត្រជាក់​ខ្លួន​។ ហើយ​ជាទូទៅ បន្លែ​នេះ​ភាគច្រើន​មាន​ទំហំ​ប៉ុន​កំភួនជើង មាន​ប្រវែង​ប្រមាណ ២ តឹក​កន្លះ ទៅ ៣ តឹក និង​មាន​ទម្ងន់​មួយ​គីឡូ​ទៅមួយ​គីឡូ​កន្លះ​ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណា អ្នក​ប្រាកដជា​ភ្ញាក់ផ្អើល និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នៅពេលដែល​បានឃើញ​ត្រឡាច យក្ស​ទាំងនេះ ពីព្រោះ​វា​ធំៗ​ខ្លាំងពេក​ដែល​អ្នកខ្លះ​មិន​ធ្លាប់​ឃើញ​សោះ​ក្នុង​មួយជីវិត​។​

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ត្រឡាច​យក្ស​ទាំងនេះ​ដាំ​ដោយ​អ្នកភូមិ​នៅ​តំបន់​ជា​ស៊ាន (Jiaxian) ក្រុង​ភីង​ទីង​សាន (Pingdingshan) ខេត្ត​ហឺ​ណាន ប្រទេស​ចិន​ភាគ​កណ្តាល​។ ពួកគេ​សប្បាយចិត្ត​ជាខ្លាំង​ដែល​ឃើញ​ត្រឡាច​យក្ស​មួយចំនួន​លូត​ដល់​ប្រវែង​មួយ​ម៉ែត្រ និង​ទម្ងន់​ជាង ៦០ គីឡូក្រាម​៕ ប្រែ​សម្រួល​: ខុម​