ត្រាក់ទ័រ​ភ្ជួរ​ដី​ជាន់​មីនតោន​របួសធ្ងន់​ម្នាក់​នៅ​ស្រុក​ភ្នំព្រឹក​

230
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​ដែលជា​តៃកុង​ត្រាក់ទ័រ​បាន​រងរបួស​ធ្ងន់ ដោយ​បើក​ភ្ជួរ​ដី​ដាំ​ដំណាំ​ជាន់​ចំ​មីនតោន បណ្តាលឱ្យ​ផ្ទុះ​។ ហេតុការណ៍​នេះ កើតឡើង​កាក​ពី​រសៀល​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩ នៅ​ចំណុច​ហេង​ដាន ស្ថិតក្នុង​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។

​លោក​សារ៉េត វិ​សេដ្ឋ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​ជន​រងគ្រោះ​ឈ្មោះ​គ្រី ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ចក្រី​ឃុំ​បារាំង​ធ្លាក់​ស្រុក​ភ្នំព្រឹក​រងរបួស​ធ្ងន់ និង​ខូច​ត្រាក់ទ័រ​១​គ្រឿង​។ ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​សំពៅ​លូន និង​ត្រូវ​បញ្ជូនទៅ​គ្លីនិក​គង់វង្ស​ក្រុង​បាត់ដំបង ដើម្បី​សង្គ្រោះ​បន្ត​៕