ត្រាំចាកចេញទៅប្រទេសឥណ្ឌាសម្រាប់ព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មានពីមុនមក

125
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំ បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី២៣កុម្ភៈ ដោយអួតដាក់គូប្រជែងបក្សប្រជាធិបតេយ្យរបស់គាត់ថានឹងមាន “មនុស្សជាច្រើនលាននាក់” ចេញមកស្វាគមន៍គាត់ក្នុងដំណើរទស្សនកិច្ចលឿន ដូចរន្ទះរបស់គាត់ជាមួយនាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី។

ទស្សនកិច្ចនេះប្រហែលមិនអាចនាំមកនូវភាពល្អប្រសើរឡើងភ្លាមៗសម្រាប់គណបក្សសាធារណរដ្ឋនោះទេ ខណៈយុទ្ធនាការបោះឆ្នោតរបស់លោកសម្រាប់ តំណែងប្រធានាធិបតីមួយអាណត្តិទៀតនៅខែវិច្ឆិកាខាងមុខកំពុងពន្លឿនទៅមុខ បន្ទាប់ពីការកាត់ឱ្យរួចខ្លួនកាលពីដើមខែនេះ បន្ទាប់ពីសភាបានចោទប្រកាន់លោក ពីបទរំលោភអំណាច ពាក់ព័ន្ធនឹងការដាក់សម្ពាធទៅលើអ៊ុយក្រែន។

ទោះបីជាអាណត្តិដំបូងត្រូវបានញាំញីដោយរឿងអាស្រូវនិងការស៊ើបអង្កេតឥតឈប់ឈរក៏ដោយ ក៏លោកត្រាំនៅតែមានអារម្មណ៍ថាគាត់អាចឈ្នះលើបេក្ខជន ឈានមុខរបស់បក្សប្រជាធិបតេយ្យ គឺជនឆ្វេងនិយម បេនី សាន់ឌ័រ (Bernie Sanders) ហើយគាត់ពិតជារីករាយនឹងការលើកឡើងថាច្បាស់ជាមាន ប្រជាជនឥណ្ឌារាប់លាននាក់ចេញមកស្វាគម៍គាត់។

នៅពេលចាកចេញពីសេតវិមានក្នុងដំណើរលើកដំបូងទៅកាន់ប្រទេសប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោក លោកត្រាំនិយាយថា “ខ្ញុំទន្ទឹងរង់ចាំជួបប្រជាជន ឥណ្ឌា”។

លោកបាននិយាយថា “យើងនឹងមានមនុស្សរាប់លានៗនាក់។ ខ្ញុំឮគេថាវានឹង ក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុត។ មនុស្សមួយចំនួននិយាយថាវាជាព្រឹត្តិការណ៍ ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសឥណ្ឌា។ នោះហើយជាអ្វីដែលលោក នាយករដ្ឋមន្រ្តីបានប្រាប់ខ្ញុំ”។

លោកត្រាំតែងតែចូលចិត្តជួបហ្វូងមនុស្សច្រើនៗ ជាពិសេសចូលចិត្តអួតអំពីទំហំ នៃការប្រមូលផ្តុំរបស់គាត់ធៀបនឹងគូប្រជែងបក្សប្រជាធិបតេយ្យរបស់គាត់៕ ដោយ៖ កញ្ញាដាលីស/Ha