ត្រាំនិយាយថាអាម៉េរិកត្រៀមខ្លួនរួចរាល់សម្រាប់វីរុសកូរ៉ូណា, លោកម៉ៃផេនជាអ្នកដឹកនាំការឆ្លើយតប

83
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំបានប្រកាសកាលពីថ្ងៃពុធទី២៦កុម្ភៈថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់ការគំរាមកំហែងពីវីរុសកូរ៉ូណា ហើយគាត់បានដាក់អនុប្រធានាធិបតីរបស់គាត់ឱ្យទទួលខុសត្រូវក្នុងការត្រួតពិនិត្យការឆ្លើយតបរបស់ប្រទេសនេះ។

លោកត្រាំបានព្យាយាមកាត់បន្ថយការភ័យខ្លាចវីរុសដែលកំពុងរាលដាលពាសពេញសហរដ្ឋអាម៉េរិក ដោយនិយាយថា “ខ្ញុំមិនគិតថា វានឹងកើតឡើងជៀសមិនរួចនោះទេ”។

ប៉ុន្តែឈរនៅក្បែរគាត់នៅឯសន្និសីទកាសែតនៅសេតវិមានគឺអាជ្ញាធរសុខភាពដែលបានអះអាងជាថ្មីថាជនជាតិអាម៉េរិកចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់អ្វីដែលអាចនឹងក្លាយជាការរីករាលដាលកាន់តែធំ ដែលទាមទារនូវវិធានការដូចជា ការបិទសាលារៀនជាដើម។

វេជ្ជបណ្ឌិត អានណេ ស៊ូឆាត មកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បាននិយាយថា “យុទ្ធសាស្ត្រទប់ស្កាត់ក្លៀវក្លារបស់យើងនៅសហរដ្ឋអាម៉េរិកកំពុងដំណើរការ និងទទួលខុសត្រូវចំពោះករណីទាបបំផុត ដែលយើងមានរហូតមកទល់ពេលនេះ។ ទោះយ៉ាងណាក៏ដោយ យើងរំពឹងថានឹងមានករណីជាច្រើនទៀត”។

ករណីវីរុស Covid-19 ជាង ៨១.០០០ បានកើតឡើង ចាប់តាំងពីវីរុសថ្មីនេះបានផ្ទុះឡើងនៅប្រទេសចិន។

ប្រធានផ្នែកជំងឺឆ្លងនៃវិទ្យាស្ថានសុខភាពជាតិបានព្រមានថាវ៉ាក់សាំងនឹងមិនទាន់រួចរាល់សម្រាប់ការប្រើប្រាស់ទូលំទូលាយយ៉ាងតិចមួយឆ្នាំឬច្រើនជាងនេះ ប៉ុន្តែបាននិយាយថា វីរុសនេះអាចនឹងវិលត្រឡប់មកវិញ ដូច្នេះអ្នកស្រាវជ្រាវត្រូវតែជំរុញទៅមុខឱ្យលឿនបន្តិច៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតីដូណាល់ត្រាំថាសហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់ការគំរាមកំហែងពីវីរុសកូរ៉ូណា