ត្រាំ​គំរាម​វាយ​ពន្ធ​បន្ថែម​១០០​ពាន់​លាន​ទៀត​លើ​ទំនិញ​ចិន​

958
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាងគំហុក​ជាមួយ​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា ដោយ​ប្តេជ្ញា​បន្ថែម​ពន្ធ​លើ​ទំនិញ​​ចិន​១០០.០០០​លាន​ដុល្លារ​ទៀត​នៅ​ក្នុងការ​វាយ​ពន្ធ​សងសឹក​ទៅវិញទៅមក​រវាង​មហាអំណាច​ទាំងពីរ​។​

​ដោយ​បាន​ស្នើសុំ​អោយ​យកពន្ធ​ជា​ការពិន័យ​ចំនួន​៥០.០០០​លាន​រួចជាស្រេច​ហើយ​លើ​ទំនិញ​នាំចូល​ពី​ចិន លោក​ត្រាំ​បាន​ឆ្លើយតប​ទៅនឹង​វិធានការ​ត​តប​របស់​រដ្ឋា​ភិ​​បាល​ក្រុង​ប៉េកាំង​ដោយ​បង្កើន​ពន្ធ​មួយ​ជា​ពីរ​។​

​ត្រាំ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​ដោយ​មិន​បាន​កែប្រែ​កំហុស​របស់​ខ្លួន ចិន​បាន​ជ្រើស​យក​ការ​ធ្វើ​អោយ​ប៉ះពាល់​កសិក​រ​និង​ឧស្សាហករ​របស់​យើង​។​​ដោយសារតែ​ការ​សងសឹក​មិន​ត្រឹមត្រូវ​នេះ ខ្ញុំ​បាន​ប្រាប់​ទៅ​មន្ត្រី​ពាណិជ្ជកម្ម​អោយ​ពិចារណា​អំពី​ថា​តើ​បន្ថែម​ពន្ធ​១០០​ពាន់​លាន​ទៀត​វា​សមស្រប​ដែរ​ឬ​អត់​»​។​

​មុន​ការប្រកាស​លើក​ចុងក្រោយ​នេះ ពួក​សមាជិកសភា​អាមេរិក​បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​ការ​គំរាម​ដល់​វិស័យ​កសិកម្ម​អាមេរិក​ដោយសារតែ​ការ​ប្រឈម​​មុខ​ជាមួយ​ចិន​។​

​ចំណាត់ការ​ដ៏​ភ្ញាក់ផ្អើល​របស់​ត្រាំ​កើតឡើ​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបា​ល​ក្រុង​ប៉េកាំ​ង​បាន​ប្រកាស​ផែនការ​យកពន្ធ​៥០.០០០​លាន​ដុល្លារ​លើ​ទំនិញ​អាមេរិក រួម​មាន​សណ្តែក​​សៀង​និង​យន្តហោះ​ធុន​តូច ជា​ការឆ្លើយតប​នឹង​ចំណាត់ការ​របស់​អាមេរិក​នៅ​សប្តាហ៍​នេះ​ដើម្បី​យក​ពន្ធ​លើ​ទំនិញ​នាំចូល​ចិន​តំលៃ​៥០.០០០​លាន​ដុល្លារ​៕ដោយ៖វាសនា

ត្រាំ និយាយថាអាមេរិកខាតបង់ច្រើនណាស់ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន