ត្រាំ​ជិះ​ឧទ្ធម្ភាគចក្រ​មើល​ទិដ្ឋភាព​តំបន់​ដែល​បំផ្លាញ​ដោយ​ភ្លើងព្រៃ​នៅ​កាលីហ្វ័រ​ញ៉ា​

234

ផ្សែងនិងក្លិនបានស្វាគមន៍ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរិ៍ទី១៧វិច្ឆិកា ខណៈលោកបានជិះឧទ្ធម្ភាគចក្រពិនិត្យមើលទិដ្ឋភាពរដ្ឋកាលីហ្វ័រញ៉ាខាងជើងដែលរងការបំផ្លាញដោយភ្លើងព្រៃពិឃាត។

ធ្វើដំណើរតាមយន្តហោះទៅចុះនៅមូលដ្ឋាន Beale Air Force Base លោកត្រូវបានស្វាគមន៍ដោយអភិបាលរដ្ឋ និងអ្នកត្រូវចូលជំនួស ដែលមកពីគណបក្សប្រជាធិបតេយ្យទាំងពីររូប។

លោកបានចាកចេញពីក្រុងវ៉ាស៊ីនតោនកាលពីព្រឹកថ្ងៃសៅរិ៍ ដោយមានគំរោងចុះពិនិត្យដោយផ្ទាល់មហន្តរាយភ្លៃព្រៃ ដែលបានបំផ្លាញទីប្រជុំជនផារ៉ាដាយនិងសហគមន៍ម៉ាហ្កាលៀ។

យ៉ាងហោចណាស់មនុស្ស៧១នាក់ត្រូវបានបញ្ជាក់ថាស្លាប់ក្នុងភ្លើងព្រៃនេះ និងជាង១.០០០នាក់កំពុងបាត់ខ្លួនហើយអាជ្ញាធរកំពុងតាមរក។

ពួកមន្រ្តីបាននិយាយថា អ្នកពន្លត់ភ្លើងជាង៥.៥០០នាក់បានតស៊ូនឹងអគ្គិភ័យលើផ្ទៃដី៥៩០គីឡូម៉ែត្រការ៉េ និងបានពន្លត់បានសំរេចប្រមាណ៥០ភាគរយរហូតដល់បច្ចុប្បន្ន។

អ្នកវិទ្យាសាស្ត្រខាងអគ្គិភ័យ និយាយថា ធម្មជាតិនិងមនុស្សចូលរួមការស្តីបន្ទោសដូចគ្នាចំពោះភ្លើងព្រៃនេះ តែការគ្រប់គ្រងព្រៃឈើមិនដើរតួនាទីធំដូចត្រាំបានអះអាងនោះទេ។

មុននេះលោកត្រាំបាននិយាយថា« យើងនឹងនិយាយអំពីការគ្រប់គ្រងព្រៃឈើ …រឿងមួយដែលគ្រប់គ្នាដឹងនោះជាអ្វីដែលយើងត្រូវធ្វើនិងគ្មានសំណួរអំពីវា។វាគួរត្រូវបានគេធ្វើយូរឆ្នាំមកហើយ តែខ្ញុំគិតថាគ្រប់គ្នាប្រកាន់យកខាងត្រូវ»។

លោកត្រាំដែលមានជម្លោះជាយូរមកហើយជាមួយពួកមេដឹកនាំនយោបាយមកពីបក្សប្រជាធិបតេយ្យនៅកាលីហ្វ័រ​ញ៉ា ដូចជាបញ្ហាអន្តោប្រវេសន៍និងការបោះឆ្នោតក៏បានគំរាមបញ្ឈប់ការផ្តល់ថវិកាសហព័ន្ធដល់រដ្ឋមួយនេះដោយ​សារតែការគ្រប់គ្រងព្រៃឈើមិនបានល្អ៕ដោយ៖វាសនា

បន្ទាប់ពីរងការរិះគន់ចំពោះចម្លើយតបរបស់ប្រធានាធិបតីសំរាប់គ្រោះមហន្តរាយភ្លើងព្រៃអាក្រក់បំផុតនេះ ត្រាំបានចុះដល់កន្លែងកើតហេតុដោយផ្ទាល់កាលពីថ្ងៃសៅរិ៍