​ត្រាំ បញ្ជា​អោយ​ក្រុមហ៊ុន​អាម៉េរិក​ចាកចេញ​ពី​ចិន និង​ប្រកាស​ដំឡើង​ពន្ធ​សងសឹក​ចិន​

268
ចែករម្លែក

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​បង្កើន​ការប្រយុទ្ធ​ដ៏​ខឹងសម្បារ​របស់គាត់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​២៣​សីហា ដោយ​ដំឡើង​ពន្ធ​សងសឹក និង បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាម៉េរិក​ទាំងអស់​ពិចារណា​ពី​ជម្រើស​ផ្សេង​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ស្រុក​ចិន​។​

​ប្រធានាធិបតី​ត្រាំ និយាយថា លោក​បាន​បញ្ជា​អោយ​បណ្តា​ក្រុមហ៊ុនអាំ់េ​រិក​ចាកចេញ​ពី​ចិន ក្រោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាស​យក​ពណ្ធ​ថ្មី​លើ​ទំនិញ​អាម៉េរិក​

​លោក​ក៏បាន​ស្តីបន្ទោស​លោក ជើ​រ៉ូម ផូវែល ជា​បុរស​ដែល​គាត់​បានតែងតាំង​ជា​ប្រធាន​ធនាគារកណ្តាល ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​ក្នុងស្រុក ដោយ​ឆ្ងល់​ថា​តើន​រណា​ជា “​សត្រូវ​ធំជាងគេ​” របស់​សហរដ្ឋ​អាម៉េរិក លោក​ផូវែល​ឬ​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​។​

​ទោះបី​ជាមាន​ភាពច្របូកច្របល់​នៃ​ស្តង់ដារ​ដឹកនាំ​របស់​ប្រធានាធិបតី​ត្រាំ​ក៏ដោយ ក៏ប៉ុន្តែ​រាល់​សកម្មភាព​របស់គាត់​ដែល​បាន​ធ្វើឡើង​តាមរយៈ​បណ្តាញ​សង្គម Twitter គឺ​ត្រូវបាន​កត់សម្គាល់​រួចទៅហើយ ដោយ​ធ្វើឱ្យ​ទីផ្សារ​នានា​ធ្លាក់ចុះ​យ៉ាងខ្លាំង និង​បន្ថែម​នូវ​អារម្មណ៍​នៃ​ភាពមិនប្រាកដប្រជា នៅ​មួយ​ថ្ងៃមុន​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅកាន់​ប្រទេស​បារាំង​សម្រាប់​កិច្ចប្រជុំ​នៃ​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​។​

​ចំណាត់ការ​របស់លោក​ត្រាំ​បានកើត​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​ដំឡើង​ពន្ធ​លើ​ផលិតផល​របស់​អាម៉េរិក​។ លោក​ត្រាំ​បាន​ជួបជុំ​និយាយ​គ្នា​ជាមួយ​ពួក​ទីប្រឹក្សា រួច​បញ្ចេញ​នូវ​សារ​ជាច្រើន​នៅលើ Twiiter វាយប្រហារ​ចិន​និង​ធនាគារកណ្តាល​របស់​អា​ម៉េ​រិ​ក​។ ហើយ​គាត់​បាន​សន្ម​ត់​បែប​ចម្អក​ថា​ការធ្លាក់ចុះ​ចំនួន ៥៧៣ ពិន្ទុ​នៅ​សង្កាត់ Wall Street គឺ​ដោយសារ​ការដក​បេក្ខជន​សំឡេង​ភាគតិច​ម្នាក់​ចេញពី​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​។ ផ្សារ​ហ៊ុន Dow Jones ជា​មធ្យម​បាន​បិទ​នៅ ៦២៣ ពិន្ទុ​។​

​លោក​ប្រធានាធិបតី​បាន​វាយប្រហារ​ធនាគារកណ្តាល​អាម៉េរិក​ចំពោះ​ការមិន​បន្ទាប​អត្រា​ការប្រាក់​នៅឯ​ការប្រជុំ​ក្រៅផ្លូវការ​មួយ​ក្នុង​ទីក្រុង​ជែក​សុន​ហូល រដ្ឋ​វ៉ា​យ​អូ​មីង កន្លែង​ដែល​គ្មាន​សកម្មភាព​បែបនេះ​ត្រូវបាន​ពិចារណា​នោះឡើយ​។ ថ្លែង​ទៅកាន់​ធនាគារិក​របស់​ធនាគា​រ​កណ្តាល លោក​ផូវែល​បាន​អះអាង​យ៉ាងច្បាស់​ថា ធនាគារកណ្តាល​នឹងធ្វើ​សកម្មភាព​ដើម្បី​ទ្រទ្រង់​ការពង្រីក​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ប៉ុន្តែ​បាន​កត់សម្គាល់ថា​ធនាគារកណ្តាល​មាន​ឧបករណ៍​តិចតួច​ណាស់​ក្នុងការ​ដោះស្រាយ​ការខូចខាត​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​។​

​លោក​ត្រាំ​បាន​និយាយថា លោក​នឹង​ដំឡើង​ពន្ធ​ដែល​បានគ្រោង​ទុក​លើ​ទំនិញ​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​ពី ១០​ភាគរយ​ទៅ ១៥​ភាគរយ​។ ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អាម៉េរិក​ក៏បាន​និយាយ​ផងដែរ​ថា ពន្ធ​ដែលមាន​ស្រាប់​លើ​ការនាំ​ចូល​របស់​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ​នឹង​កើនឡើង​ពី ២៥​ភាគរយ​ទៅ ៣០​ភាគរយ​នៅ​ថ្ងៃទី ១ តុលា បន្ទាប់ពី​ទទួលបាន​ការឆ្លើយតប​ពី​សាធារណជន​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​សេសសល់​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ
#