ត្រាំ​និង​គីម ជួបគ្នា នៅ​សិង្ហ​បុរី​តាំង​ពីថ្ងៃ​សៅរ៍​?

3540
ចែករម្លែក
  • 72
    Shares

​ខណៈ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​នឹងត្រូវ​រឹតបន្តឹង​សន្តិសុខ​ជាខ្លាំង​នោះ ជន​សិង្ហ​បុរី​រាប់​​រយ​នាក់​បាន​ងាក​ទៅរក​ជំនួប​ងាយស្រួល​ជាង​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី​៩​មិថុនា នៅពេល​បុរស​មានមុខមាត់​ដូច​មេដឹកនាំ​ទាំងពីរ​បានបង្ហាញ​ខ្លួន​រួមគ្នា​នៅ​ផ្សារ​មួយ​នៅ​​កណ្តាល​ក្រុង​។​

​បុរស​ហុងកុង​លោក​ហូ​វឺ​ត អ៊ិ​ក ដែល​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ទូទាំង​ពិភពលោក​នៅ​ប៉ុន្មាន​ខែ​មកនេះ​ដោយសារតែ​មុខ​និង​រាង​រ៉ូ​វ​ដូច​លោក​គីម បានបង្ហាញ​ខ្លួន​លើ​ឆាក​ជាមួយ ត្រាំ​ក្លែងក្លាយ គឺ​លោក​ដេ​ន​នី​ស អា​ឡាំង​។​

​ក្នុង​ព្រឹត្តិការណ៍​ឃោសនា​មួយ​ដែលមាន​ឈ្មោះថា​”​ជំនួប​កំពូល​ត្រាំ​-​គីម ពិត​” បុរស​ទាំងពីរ​បា​នប​ក់ដៃ​ដាក់​អ្នកលក់ដូរ​នៅពេល​ពួកគេ​ដើរកាត់​ផ្សារ​ដែលមាន​មនុស្ស​អ៊ូអរ​។​​ពួកគេ​បាន​ចាប់ដៃ​និង​ឱប​គ្នា​លើ​ឆាក ដោយ​សម្តែង​ដាក់​ទស្សនិកជន​ដែល​នាំគ្នា​យក​ទូរស័ព្ទ​មក​ថត​។​

​តែ​អ្នកណា​ចង់​សែ​ល​ហ្វី​ត្រូវ​បង់ថ្លៃ គឺ​បើ​ចង់​ថត​ទុកជា​អនុស្សាវរីយ៍​ត្រូវ​ដោ​ន​ឡូត​app​ដែល​អ្នក​ទាំងពីរ​ចុច​និង​បង់ប្រាក់​១៥​ដុល្លារ​សិង្ហ​បុរី​(១១​ដុល្លារ​អាមេរិក​)​សំរាប់​​ការថតរូប​ជាមួយ​គីម​និង​ត្រាំ​ក្លែងក្លាយ​។​

​ខណៈ​មនុស្ស​រាប់សិប​នាក់​ឈរ​តំរៀបជួរ​ចាំ​ដល់​វេ​ន្ត​ថត ហូ​វឺ​ត អ៊ិ​ក បាន​និយាយថា​” អរគុណ​ចំពោះ​ការបរិច្ចាគ​ទាំង​ដែល​អ្នកធ្វើ​សំរាប់​កូរ៉េខាងជើង បាទ គឺ​រូបខ្ញុំ​។​ខ្ញុំ​សូម​​វាយតំ​លៃ​ខ្ពស់ ដោយសារ​យើង​ពិតជា​ត្រូវការ​លុយ​”​។​

​ចេ​ន ហ្ស៊ី​យ៉ាង អាយុ​២៨​ឆ្នាំ ដែល​ឈរ​ចាំ​ថត បាន​និយាយថា បុរស​ទាំងពីរ​ដូច​គីម និង​ត្រាំ​ពិតប្រាកដ ៩៩​ភាគរយ​។​

​បុរស​ទាំងពីរ​ក៏​ទទួលបាន​ការទាក់ទង​ពី​ស្ថាប័ន​ជំនួញ និង​ហាង​លក់ដូរ​ជាច្រើន ហើយនឹង​បន្ត​បង្ហាញខ្លួន​នៅ​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​មួយ​។​

​ដូច​គីម​និង​ត្រាំ​ពិត​ដែរ គីម​និង​ត្រាំ​ក្លែងក្លាយ​បាន​ជួប​រឿង​ប្រទូសរ៉ាយ​ក្នុង​ជីវិត​ផ្ទាល់​របស់គេ​។​កាលពី​ថ្ងៃ​សុក្រ លោក​ហូ​វឺ​ត អ៊ិ​ក ត្រូវបាន​មន្ត្រី​អន្តោប្រវេសន៍​ឃាត់​សួរ​អស់​២​ម៉ោង​ពេល​លោក​មកដល់​សិង្ហ​បុរី​មុន​ជំនួប​កំពូល​ពិត​នៅ​ថ្ងៃ​អង្គារ​។​កាលពី​បង្ហាញខ្លួន​នៅ​អូឡាំពិក​រដូវរងារ​នៅ​កូរ៉េខាងត្បូង គាត់​ជាមួយ​ដូ​ណា​ល់ ត្រាំ ក្លែងក្លាយ​​ត្រូវបាន​សន្តិសុខ​នាំចេញ​ក្រោយពី​បក់ដៃ​និង​រាំ​នៅមុខ​អ្នកដឹកនាំ​ហ៊ោរ​មកពី​កូរ៉េខាងជើង​៕ដោយ៖វាសនា