ត្រាំ​និង​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​ធ្វើ​យុទ្ធនាការ​វីវក់​ទឹក​ចុងក្រោយ​នៅមុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នៅ​អាមេរិក​

606
ចែករម្លែក

​លោក ដូ​ណា​ល់ ត្រាំ និង​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​របស់លោក​បាន​ធ្វើការ​ជំរុញ​ដ៏​វីវក់​ទឹក​ចុងក្រោយ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកបោះឆ្នោត​សំខាន់​របស់​ពួកគេ​ឱ្យ​ចេញមក​បោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​ទី​៤​វិច្ឆិកា នៅមុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ ដែល​គេ​មើលឃើញថា​ជា​ការធ្វើប្រជាមតិ​ទៅលើ​រយៈពេល​២​ឆ្នាំ​ដ៏​បែកបាក់​របស់លោក​ប្រធានាធិបតី​នៅក្នុង​ការិយាល័យ​។​

​ភាគី​ទាំង​២​និយាយថា ចំនួន​អ្នក​ទៅ​បោះឆ្នោត​នឹង​ជា​កត្តា​ដ៏​សំខាន់​។​

​លោក​ត្រាំ​កំពុង​មមាញឹក​ក្នុង​កាលវិភាគ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សម្រាប់​បេក្ខជន​គណបក្ស​សាធារណរដ្ឋ គឺ ៤៨ ម៉ោង​មុន​ពេលដែល​ពលរដ្ឋ​អាមេរិក​សម្រេចសេចក្តីរ​បស់​ពួកគេ​នៅក្នុង​ការបោះឆ្នោត ខណៈដែល​អតីត​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​បានធ្វើការ​អំពាវនាវ​ឱ្យ​បោះឆ្នោត​ជូន​ក្រុម​សមាជិក​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ព្រឹទ្ធសភា នៅ​រដ្ឋ​អ៊ី​ន​ឌីយ៉ាណា ដែល​កំពុង​ប្រឈម​ការបាត់បង់​សំឡេងគាំទ្រ​។​

​លោក​ត្រាំ​បាន​អំពាវនាវ​ដល់​ហ្វូងមនុស្ស​នៅ​ទីក្រុង​ម៉ា​ខុន រដ្ឋ​ច​ច​ចា កន្លែង​ដែល​លោក​បានធ្វើ​យុទ្ធនាការ​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ក្លាយជា​អភិបាលរដ្ឋ​នៅក្នុង​ការប្រណាំង​ប្រជែង​ដ៏​សំខាន់​និង​តឹង​បំផុត​មួយ​នៅក្នុង​ប្រទេស យ៉ាង​ដូច្នេះ​ថា “​អ្នក​ត្រូវតែទៅ​កន្លែង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ ហើយ​អ្នក​ត្រូវតែ​បោះឆ្នោត​”​។​

​មហិច្ឆតា​ខាង​នយោបាយ​បាន​កើន​ឡើងដល់​ចំណុចកំពូល​ដ៏​កម្រ ជាមួយ​ការបោះឆ្នោត​ដែល​ធ្វើឡើង​ជាមុន​នៅតាម​រដ្ឋ​មួយចំនួន​កំពុងដំណើរការ​ហួស​ពី​កម្រិត​ធម្មតា​។​

​ព្រឹទ្ធសមាជិក​លោក គ្រី​ស វ៉ាន់ ហូ​ឡិន បាន​ប្រាប់​ទៅ Fox News Sunday ថា “​ចំនួន​អ្នក​ចេញមក​បោះឆ្នោត​គឺជា​រឿង​សំខាន់​” ខណៈ​ពួក​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និយាយថា​ការបោះឆ្នោត​នេះ​គឺជា​សមរភូមិ​ដ៏​លំបាក​ដើម្បី​ឈ្នះ​ការត្រួតត្រា​ព្រឹទ្ធសភា​អាមេរិក​។​

​ក្រុម​អ្នកជំនាញ​និង​ការស្ទង់មតិ​លើកឡើងថា សមាជិក​បក្ស​ប្រ​ធិបតេយ្យ​គឺ​ស្ថិតក្នុង​ទីតាំង​ល្អ​ជាង​ដើម្បី​ដណ្តើម​សំឡេង​ភាគច្រើន​នៅក្នុង​សភា​។

​ប៉ុន្តែ​នៅ​ពាក់កណ្តាល​អាណត្តិ​ដំបូង​ក្រោម​ការដឹកនាំ​របស់​ត្រាំ ដែលជា​ប្រធានាធិបតី​ខុសប្លែក​ពី​ប្រធានាធិបតី​ដទៃ គឺមាន​មនុស្ស​មិន​ស្គាល់​ជាច្រើន ដែលមាន​ឥទ្ធិពល​លើ​លោក​ប្រធានាធិបតី​រូបនេះ ដែល​បាន​ជំ​រុញឱ្យ​អ្នកគាំទ្រ​បក្ស​ទាំង​២​និង​គូសត្រូវ មាន​អារម្មណ៍​តានតឹង​ខ្លាំង​។​

​លោក​ត្រាំ​បាន​និយាយ​ទាក់ទង​នឹង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​មុននេះ​ថា “​ខ្ញុំ​មិនអាច​និយាយ​ទៅកាន់​ក្រុម​ពណ៌​ខៀវ​បានទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ទៅកាន់​ក្រុម​ពណ៌​ក្រហម​បាន​។ មាន​ថាមពល​ច្រើនណាស់​នៅ​ទីនោះ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​សឹងតែ​គ្មាន​ពេល​សម្រាក​ដោយសារ​កាលវិភាគ​ដ៏​មមាញឹក​ដើម្បី​ឃោសនាបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ដែល​នឹងធ្វើ​នៅ​ថ្ងៃ​អង្គារ ទី​៦​វិច្ឆិកា
#