ត្រាំ​និយាយថា​លោកស្រី​អប់​ប្រា​នឹង​ជួប “​បទពិសោធន៍​ឈឺចាប់​” បើ​ហ៊ាន​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​គាត់​

1175
ចែករម្លែក
  • 3
    Shares

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា លោកស្រី អប់​ប្រា វីន​ហ្វ្រេ ប្រហែលជា​ត្រូវ​គិត​២​ដង​សិន អំពី​ការ​ឈរឈ្មោះ​ទល់នឹង​រូបគាត់ ព្រោះ​គាត់​ដឹង​ចំណុចខ្សោយ​របស់លោក​ស្រី​។​

​លោក​ត្រាំ​លើកឡើង​អំពី​លទ្ធភាព​គូប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ រូបនេះ ក្នុងការ​ជួបជុំគ្នា​មួយ​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ កាលពី​ថ្ងៃ​សៅរ៍ ទី​១០ មីនា ដើម្បី​កោតសរសើរ​សមាជិក​ប​ក្ស​សាធារណរដ្ឋ​លោក រីក សា​ខូ​ន ក្នុងការ​បោះឆ្នោត​ពិសេស​មួយ ដែល​គាត់​បាន​ប្រជែង​យ៉ាង​ស្វិតស្វាញ​ដើម្បី​ជាប់ឆ្នោត​ម្តងទៀត​។​

​លោក​ត្រាំ​និយាយថា “​ខ្ញុំ​ចង់ឱ្យ​លោកស្រី​អប់​ប្រា​ឈ្នះ​។ ខ្ញុំ​ចង់​ផ្តួល​លោកស្រី​អប់​ប្រា​។ ខ្ញុំ​ដឹង​ពី​ចំណុចខ្សោយ​របស់លោក​ស្រី​។ តើ​យើង​មិន​ចង់​ប្រជែង​ជាមួយ​លោកស្រី​អប់​ប្រា​ទេ​ឬ​! ខ្ញុំ​ចង់​ប្រជែង​ជាមួយ​គាត់​ណាស់​។ ខ្ញុំ​ចង់បាន​វា​។ វា​នឹង​ជា​បទពិសោធន៍​ដ៏​ឈឺចាប់​សម្រាប់​លោកស្រី​”​។​

​លោក​ត្រាំ​មិនបាន​បកស្រាយ​លម្អិត​អំពី​ចំណុចខ្សោយ​របស់លោក​ស្រី​អប់​ប្រា ឬ មូលហេតុ​អ្វី​បានជា​លោកស្រី​នឹង​ជួប​បទពិសោធន៍​ឈឺចាប់​ពេល​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​នោះទេ​។

​លោកស្រី​វីន​ហ្វ្រេ​ត្រូវគេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​ជាមួយ​លោក​ត្រាំ បន្ទាប់ពី​ការ​ថ្លែង​សុន្ទរកថា​ពោរពេញ​ដោយ​ឥទ្ធិពល​របស់លោក​ស្រី​នៅ​កម្មវិធី​ប្រគល់​ពានរង្វាន់ Golden Globes តែ​ទោះយ៉ាងណា លោកស្រី​មិនបាន​ជ្រួលជ្រើម​អី​ប៉ុន្មាន​ទេ​អំពី​ការសន្និដ្ឋាន​បែបនេះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ និង​លោកស្រី អប់​ប្រា វីន​ហ្វ្រេ