ត្រាំ​និយាយថា ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​អាក្រក់​ជាង​សម័យ​សង្គ្រាមត្រជាក់ ហើយ​បន្ទោ​សវា​ទៅលើ​លោក​មូល​ល័​រ​

951
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា​ទំនាក់ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី​មាន​សភាព​អាក្រក់​ជាង​អំឡុង​សង្គ្រាមត្រជាក់​ទៅទៀត ហើយ​បាន​បន្ទោស​អ្នកស៊ើប​អង្កេត​ពិសេស​លោក រ៉ូបឺត មូល​ល័​រ (Robert Mueller) ទាំង​កំហឹង ចំពោះ​ការជំរុញ​ឱ្យមាន “​ឈាម​អាក្រក់​” ជាមួយ​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ពុធ ទី​១១ មេសា​។​

​នៅក្នុង​សារ​ជា​ហូរហែ​លើ​ធ្វី​ត​ធឺ (Twitter) ដែល​ស្របគ្នា​ទៅនឹង​ដំណឹង​ផ្តោត​តែ​លើ​រុស្ស៊ី​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍ Fox News សំណព្វ​របស់គាត់ លោក​ត្រាំ​បាន​បើកទ្វារ​ចំពោះ​ការវាយប្រហារ​យោធា​ប្រឆាំងនឹង​សម្ព័ន្ធមិត្ត​ស៊ី​រី​របស់​វិមាន​ក្រឹម​ឡាំង និង​បាន​បញ្ចេញ​សំឡេង​វោហា​សាស្ត្រ​ប្រឆាំងនឹង​រុស្ស៊ី​ខ្លាំងៗ​បំផុត​ក្នុង​អាណត្តិ​ប្រធានាធិបតី​របស់គាត់​។​

​លោក​ត្រាំ​និយាយថា “​ទំនាក់ទំនង​របស់​យើង​ជាមួយ​រុស្ស៊ី​គឺ​អាក្រក់​ជាង​ពេលណាៗ​ទាំងអស់ ហើយ​វា​ក៏​រួមបញ្ចូល​ទាំង​អំឡុង​សង្គ្រាមត្រជាក់​ផងដែរ​។ គ្មាន​ហេតុផល​សម្រាប់​រឿងនេះ​ទេ​”​។​

​លោក​ត្រាំ​បាន​ចម្អក​មើលងាយ​ការគំរាមកំហែង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ក្នុងការ​បាញ់​មី​ស៊ី​ល​អាមេរិក​ដែល​តម្រង់​មកលើ​ស៊ី​រី និង​រិះគន់​ទីក្រុង​មូ​ស្គូ​សម្រាប់​ទំនាក់ទំនង​រប​ស់​ខ្លួន​ជាមួយ​របប​របស់លោក​បា​សា អាល់​អាសាដ​។​

​លោក​ត្រាំ​និយាយថា “​រុស្ស៊ី​ប្តេជ្ញា​បាញ់​ទម្លាក់​រាល់​មី​ស៊ី​ល ដែល​បាញ់​មក​ប្រទេស​ស៊ី​រី​។ ត្រៀមខ្លួន​ឱ្យ​ហើយ​ទៅ រុស្ស៊ី​ឯង ពីព្រោះ​មី​ស៊ី​ល​ទាំងនោះ​នឹង​មកដល់ ទាំង​អា​ថ្មី ទាំង​អា​ល្អ និង​ទាំង​អា​ឆ្លាត​វៃ​ទៀត​!​។ អ្នកឯង​មិនគួរ​ចាប់​ដៃគូ​ជាមួយ​អា​សត្វ​សម្លាប់​មនុស្ស​ដោយ​ឧស្ម័ន​ទេ ដែល​សម្លាប់​ប្រជាជន​ខ្លួនឯង ហើយ​រីករាយ​ជាមួយ​វា​ទៀត​!”​។​

​ការអត្ថាធិប្បាយ​របស់​ត្រាំ​ធ្វើឡើង​ប៉ុន្មាន​នាទី​បន្ទាប់ពី​ទូរទស្សន៍ Fox News បានបង្ហាញ​អ្នក​អត្ថាធិប្បាយ​ម្នាក់​និយាយ​អំពី​ការគំរាមកំហែង​របស់​ក្រុង​មូ​ស្គូ​ក្នុង​ការបាញ់​មី​ស៊ី​ល​អាមេរិក និង​ការ​គំរាម​អំពី “​ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ដូ​ណា​ល់ ត្រាំ