ត្រាំ​និយាយថា លោក​នឹង​និយាយ​ជាមួយ​អង់គ្លេស​ក្រោយ​អ៊ីរ៉ង់​ចាប់​នាវា​ដឹក​ប្រេង​

1098
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា​ថា​លោក​នឹង​និយាយ​ទៅកាន់​អង់គ្លេស​បន្ទាប់​ពី​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ចាប់​ឃាត់​​នាវា​ដឹក​ប្រេង​អង់គ្លេស​មួយ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​លោក​ត្រាំ បាន​និយាយ​ដូច្នេះ​នៅ​ចំពោះមុខ​អ្នកយកព័ត៌មាន​នៅ​ក្រៅ​សេត​វិមាន​។​

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​និយាយថា អាជ្ញាធរ​សមុទ្រ​អ៊ីរ៉ង់​បាន​ស្នើសុំ​អោយ​ចាប់​នាវា​នេះ​ដោយសារ​វា​មិន​គោរព​ច្បាប់​សមុទ្រ​អន្តរជាតិ​។​

​ឧបទ្ទវហេតុ​នេះ​វា​រឹតតែ​បញ្ឆេះ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ និង​លោក​ខាងលិច ដែល​កាន់តែ​មាន​បញ្ហា​ចាប់តាំងពី​អាម៉េរិក​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយ​​គ្លេ​អ៊ែ​រមួយ​ជាមួយ​អ៊ីរ៉ង់​និង​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​០៤​កក្កដា កងកម្លាំង​អង់គ្លេស​បាន​ចាប់​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយ​នៅ​ជី​ល​ប្រាល់តា ដោយ​សង្ស័យ​ថា​វា​រត់ពន្ធ​ប្រេង​ទៅកាន់​ស៊ី​រី ដោយ​រំលោភ​ទណ្ឌកម្ម​របស់​​សហភាព​អឺរ៉ុប​៕ដោយ៖វាសនា

ត្រាំ ប្តេជ្ញា​ឈរ​នៅ​ជាមួយ​អង់គ្លេស បន្ទាប់​ពី​អ៊ីរ៉ង់​ចាប់​នាវា​អង់គ្លេស​