ត្រាំ​បញ្ជាក់​ពី​គោលជំហរ​ប្រើ​ការទូត​ក្នុងពេល​ប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់​

332
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២២​កញ្ញា​ថា​ខ្លួន​នឹង​លើក​ករណី​របស់ខ្លួន​ប្រឆាំងនឹង​អ៊ីរ៉ង់​នៅឯ​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​នេះ​ដោយ​ទទូចថា​ខ្លួន​ចង់​ផ្តល់ឱ្យ​ផ្នែក​ការទូត​នូវ “​រាល់​ឱកាស​ដើម្បី​ទទួលបាន​ជោគជ័យ​” បន្ទាប់ពី​មានការ​វាយប្រហារ​ដ៏​សាហាវ​ទៅលើ​ទីតាំង​ប្រេង​ដ៏​សំខាន់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​រៀបចំ​ឆាក​សម្រាប់​សុន្ទរកថា​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ទៅកាន់​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​កញ្ញា រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​ម៉ៃ ផេ​ម​ផេ​វ បានដាក់​នៅ​ដាច់ដោយឡែក​នូវ​ការ​គំរាម​សងសឹក​របស់​យោធា​អាម៉េរិក​ប្រឆាំងនឹង​អ៊ីរ៉ង់​ចំពោះ​ការវាយប្រហារ​នេះ​។​

​លោក​ផ​ម​ផេ​វ​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC ថា “​ប្រធានាធិបតី​ត្រាំ​និង​ខ្ញុំ​ទាំងពីរ​ចង់​ផ្តល់ឱកាស​ដល់​ផ្នែក​ការទូត​ដើម្បី​ទទួលបាន​ជោគជ័យ​”​។​

​លោក​បាន​និយាយថា “​រដ្ឋបាល​របស់​យើង​ចាត់វិធានការ​ដោយ​យកចិត្តទុកដាក់​ខ្លាំង​ហើយ​យើង​កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​មើលថា​រឿងនេះ​អាចមាន​លទ្ធផល​ការទូត​ដែរ​ឬ​អត់​។ ប៉ុន្តែ​សុំ​បញ្ជាក់​ឱ្យ​ច្បាស់​ថា ប្រសិនបើ​យើង​មិន​ទទួលជោគជ័យ ហើយ​អ៊ីរ៉ង់​នៅតែ​បន្ត​វាយប្រហារ​តាមរបៀប​នេះ ខ្ញុំ​ជឿថា​លោក​ប្រធានាធិបតី​ត្រាំ​នឹងធ្វើ​ការសម្រេចចិត្ត​ចាំបាច់​ដើម្បី​សម្រេច​គោលបំណង​របស់​យើង​”​។​

​សហរដ្ឋ​អាម៉េរិក​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ពីបទ​វាយប្រហារ​តាម​អាកាស​បង្ក​ជា​អណ្តាតភ្លើង​នៅ​រោងចក្រ​ប្រេង Abqaiq និង អណ្តូងប្រេង Khurais របស់​អារ៉ាប់​ប៊ី​សា​អូឌីត​នៅ​ថ្ងៃទី ១៤ ខែកញ្ញា​ដោយបាន​កាត់ផ្តាច់​ផលិតកម្ម​ប្រេង​ពាក់កណ្តាល​របស់​ប្រទេស​នេះ​។​

​លោក​ផ​ម​ផេ​វ​បាន​ហៅ​វា​ថា​ជាការ​វាយប្រហារ​ធំ​បំផុត​ទៅលើ​ការផ្គត់ផ្គង់​ថាមពល​ពិភពលោក​ក្នុង​ប្រវត្តិសាស្ត្រ​៕ ដោយ៖ កញ្ញាដាលីស

ត្រាំ​រំពឹង​លើក​ករណី​របស់ខ្លួន​ប្រឆាំង​អ៊ីរ៉ង់​នៅឯ​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​នេះ