កិច្ចពិភាក្សាពាណិជ្ជកម្មចិន-អាម៉េរិកបញ្ចប់ដោយ​គ្មាន​កិច្ចព្រមព្រៀង, ត្រាំ​បញ្ជា​ឱ្យ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ចិន​ដែល​នៅ​សេសសល់​

944
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក ​លោក​ដូ​ណា​ល់ ត្រាំ​ បានចាប់ផ្តើម​ដំឡើង​កម្តៅ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា​ នៅក្នុង​សមរភូមិ​ពាណិជ្ជកម្ម​ជាមួយ​ចិន ដោយ​បញ្ជា​ឱ្យ​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ស្ទើរតែ​ទាំងអស់​ដែល​នៅ​សេសសល់​ពី​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​នៅលើ​ពិភពលោក ដោយ​ដាក់​កំណើន​សកលលោក​និង​ស្ថិរភាព​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​ហានិភ័យ​។​

​បន្ទាប់ពី​បាន​និយាយថា ​កិច្ចចរចា​ពាណិជ្ជកម្ម​រយៈពេល ២ ថ្ងៃ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​គឺ “​ប្រកបដោយ​ភាពស្មោះត្រង់​និង​ការស្ថាបនា​” អ្នកជំនួញ​ប្រែក្លាយជា​អ្នកនយោបាយ​រូបនេះ​បាន​ផ្លាស់ប្តូរ​យុទ្ធវិធី​និង​អនុវត្ត​ន៍នូវ​ការគំរាមកំហែង​ដែល​គាត់​ធ្លាប់​បានធ្វើ​អស់​ជាច្រើន​ខែ​។​

​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក​ប្រធានាធិបតី​…​បាន​បញ្ជា​ឱ្យ​យើង​ចាប់ផ្តើម​ដំណើរការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ដែល​នៅ​សេសសល់​ទាំង​អស់ពី​ប្រទេស​ចិន​ដែលមាន​តម្លៃ​ប្រហែល ៣០០ ពាន់​លាន​ដុល្លារ​”​។​

​ចំណាត់ការ​នេះ​បាន​កើតឡើង​តិចជាង ២៤ ម៉ោង បន្ទាប់ពី​វ៉ាស៊ីនតោន​បាន​បង្កើន​ពន្ធ​លើ​ការនាំ​ចូល​របស់​ចិន​ដែលមាន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ ដោយ​បង្កើន​ពន្ធ​ដល់ ២៥ ភាគរយ​ពី​ចំនួន ១០ ភាគរយ​។​

​លោក​ឡៃ​ធី​ស​ហ្ស័​រ​បាន​និយាយថា ​ព័ត៌មាន​លម្អិត​ស្តីពី​ដំណើរការ​សម្រាប់​ការជូនដំណឹង​ជា​សាធារណៈ​និង​ការធ្វើ​អត្ថាធិប្បាយ​នឹងត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ចន្ទ មុន​ការសម្រេចចិត្ត​ចុងក្រោយ​លើ​ពន្ធ​ថ្មី​។ ពន្ធ​ថ្មី​ទាំងនោះ​មិនត្រូវ​បាន​គេ​រំពឹងថា​នឹង​ចូល​ជា​ធរមាន​ជាច្រើន​ខែ​មកហើយ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ឆ្លើយតប ដោយ​ប្តេជ្ញា​ថា នឹង​ចាត់ “​វិធានការ​ចាំបាច់​ទប់​ទល់​វិញ​”​។​

​ការវិវឌ្ឍ​នេះ​កើតឡើង​នៅពេល​កិច្ចចរចា​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​បានបញ្ចប់​កាលពី​ថ្ងៃ​សុក្រ​ដោយ​គ្មាន​កិច្ចព្រមព្រៀង ប៉ុន្តែ​គ្មាន​ការបែកបាក់​គ្នា​នោះដែរ ដោយ​ផ្តល់​ក្តីសង្ឃឹម​តិចតួច​ថា ទាំង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ប៉េកាំង​អាច​នឹង​រកឃើញ​វិធី​ដើម្បី​បញ្ចៀស​ការខូចខាត​ដល់​សេដ្ឋកិច្ចពិភពលោក​។​

​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter ថា “​ក្នុង​រយៈពេល ២ ថ្ងៃ​កន្លងមកនេះ សហរដ្ឋអាម៉េរិក​និង​ចិន​បានធ្វើ​ការសន្ទនា​ប្រកបដោយ​ភាពស្មោះត្រង់​និង​ការស្ថាបនា​ស្តីពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ ទំនាក់ទំនង​រវាង​ប្រធានាធិបតី​ស៊ី​និង​ខ្លួន​ខ្ញុំ​ផ្ទាល់​នៅតែមាន​ភាពរឹងមាំ ហើយ​ការសន្ទនា​ទៅ​អនាគត​នឹង​បន្ត​”​។​

​ពន្ធគយ​លើ​ចិន “​អាច​ឬ​មិនអាច​ត្រូវបាន​ដកចេញ​អាស្រ័យ​លើ​អ្វីដែល​នឹង​កើតឡើង​ចំពោះ​ការចរចា​នាពេល​អនាគត​!”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ត្រាំ​និយាយថា​អាម៉េរិក​ចរចា​ជាមួយ​ចិន​ចេញពី​គោលជំហរ​ដ៏​រឹងមាំ
#