ត្រាំ​បណ្តេញ​ទីប្រឹក្សា​សន្តិសុខ​ជាតិ ច​ន បូល​តុ​ន

185
ចែករម្លែក

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កញ្ញា​បាន​បណ្តេញ​លោក​ច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ ដែល​គាត់​ខ្វែងគំនិត​ជាមួយ​យ៉ាងខ្លាំង​ជុំវិញ​បញ្ហា​អ៊ីរ៉ង់ អា​ហ្វ​ហ្គា​នី​ស្ថាន និង​បញ្ហា​ប្រឈម​លើ​ពិភពលោក​ដទៃ​ជាច្រើន​ទៀត​។​

​ការដកចេញ​ដូច​ស្ពៃ​ភ្លាមៗ​នេះ​កត់សម្គាល់​ពី​ការចាកចេញ​ចុងក្រោយ​បំផុត​នៃ​សំឡេង​ជំទាស់​ដ៏​លេចធ្លោ​ពី​រង្វង់​ដឹកនាំ​ផ្ទៃក្នុង​របស់​ប្រធានាធិបតី​ត្រាំ ខណៈ​ត្រាំ​កាន់តែ​មិនសូវ​ចូលចិត្ត​ទទួលយក​ដំបូន្មាន​ណា​ដែល​ផ្ទុយ​ពី​សភាវគតិ​របស់គាត់​។ ការបណ្តេញ​នេះ​ក៏​កើតឡើង​ផងដែរ​ក្នុងពេល​ដ៏​លំបាក​សម្រាប់​លោក​ត្រាំ​នៅលើ​ឆាក​ពិភពលោក គឺ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុន​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ខណៈដែល​ប្រធានាធិបតី​ប្រឈម​នឹង​ការសម្រេចចិត្ត​បន្ទាន់​លើ​បញ្ហា​គោលនយោបាយ​ការបរទេស​ដ៏​លំបាក​។​

​ភាព​តានតឹង​រវាង​លោក​បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទី ៣ របស់លោក​ត្រាំ និង​មន្ត្រី​ដទៃទៀត បាន​ផ្ទុះឡើង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ជុំវិញ​ឥទ្ធិពល​នៅក្នុង​ការសម្រេចចិត្តរ​បស់​លោក​ប្រធានាធិបតី​និង​វិធី​ដើម្បី​គ្រប់គ្រង​បំណងប្រាថ្នា​របស់លោក​ក្នុង​ការចរចា​ជាមួយ​តួអង្គ​ពិបាក​បំផុត​នៅលើ​ពិភពលោក​។ ចាប់តាំងពី​ចូលរួម​ជាមួយ​រដ្ឋបាល​ត្រាំ​នៅ​និ​ទាឃ​រដូវ​ឆ្នាំមុន លោក​បូល​តុ​ន​បានបង្ហាញ​ការសង្ស័យ​អំពី​ទំនាក់ទំនង​ដូច​ខ្យល់​គួច​របស់លោក​ប្រធានាធិបតី​ជាមួយ​កូរ៉េខាងជើង ហើយ​ថ្មីៗ​នេះ​បាន​ក្លាយជា​អ្នក​រិះគន់​ផ្ទៃក្នុង​ដ៏​ខ្លាំងក្លា​នៃ​លទ្ធភាព​ចរចា​រវាង​លោក​ត្រាំ​និង​មេដឹកនាំ​អ៊ីរ៉ង់​និង​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​លោក​បូល​តុ​ន​ក៏បាន​ខ្វែងគំនិត​ជាមួយនឹង​លោក​ត្រាំ​ផងដែរ​ចំពោះ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ការឈ្លានពាន​ជា​សកល​របស់​រុស្ស៊ី ហើយ​កាលពី​ឆ្នាំមុន​លោក​បាន​ធ្វើជា​មេក្លោង​រៀបចំ​យុទ្ធនាការ​ស្ងាត់ស្ងៀម​មួយ​នៅ​ខាងក្នុង​រដ្ឋបាល​ត្រាំ​និង​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​បរទេស​ដើម្បី​បញ្ចុះបញ្ចូល​លោក​ត្រាំ​ឱ្យ​រក្សា​កងកម្លាំង​អាម៉េរិក​នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​ប្រឆាំងនឹង​អ្នក​ប្រយុទ្ធ​សេសសល់​របស់​រដ្ឋ​អ៊ីស្លាម​និង​ឥទ្ធិពល​អ៊ីរ៉ង់​ក្នុង​តំបន់​។ យុទ្ធនាការ​របស់លោក​បូល​តុ​ន​នៅ​គ្រានោះ​គឺ​ផ្ទុយស្រឡះ​ពី​ការសម្រេចចិត្ត​របស់​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ជី​ម ម៉ា​តទី​ស ដែល​បាន​លាលែង​ពី​តំណែង​ជុំវិញ​ការប្រកាស​របស់​ត្រាំ​កាលពី​ខែធ្នូ​ដើម្បី​ដក​កងទ័ព​ពី​ស៊ី​រី ដែល​ចុងក្រោយ​បានសម្រេច​ចិត្ត​លែង​ដកទ័ព​វិញ​។​

​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​អង្គារ លោក​ត្រាំ​និង​លោក​បូល​តុ​ន​ក៏​និយាយ​កាច់​កុង​គ្នា​ដែរ​អំពី​ការបណ្តេញចេញ​ទីប្រឹក្សា​រូបនេះ​។​

​លោក​ត្រាំ​បាន​សរសេរ​លើ Twitter ថា លោក​បាន​ប្រាប់​លោក​បូល​តុ​ន​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ការបម្រើ​កិច្ចការងារ​របស់គាត់​លែង​ត្រូវការ​ទៀតហើយ​នៅឯ​សេត​វិមាន ហើយ​លោក​បូល​តុ​ន​បានដាក់​ពាក្យ​លាលែង​ឈប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​។ លោក​បូល​តុ​ន​បាន​ឆ្លើយតប​តាម​សារ Twitter ផ្ទាល់ខ្លួន​ថា គាត់​សុំ​លាឈប់​កាលពី​ថ្ងៃ​ចន្ទ “​ហើយ​លោក​ប្រធានាធិបតី​ត្រាំ​និយាយថា ចាំ​និយាយ​រឿងនេះ​នៅ​ថ្ងៃស្អែក​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​បណ្តេញ​លោក​បូល​តុ​ន​ពី​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កាលពី​ថ្ងៃ​អង្គារ
#