ត្រាំ​បណ្តេញ​​រដ្ឋមន្ត្រីការបរទេស​ ធី​ល​លឺ​សុន​និង​ដាក់​លោក ​ផ​ម​ផេ​វ ជំនួស

1068

​ប្រធានាធិបតី​អាមេរិក​លោក ដូណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ទី​១៣​មីនា​បាន​បណ្តេញ​ប្រមុខ​ការទូត​កំពូល​លោក​រិ​ក ធី​ល​លឺ​សុន និង​បាន​​តែងតាំង​ប្រធាន​CIA​បច្ចុប្បន្ន​លោក​ម៉ៃ ផ​ម​ផេ​វ (Mike Pompeo)​ជំនួស​តំណែង​នេះ ដោយ​បញ្ចប់​អាណត្តិ​ដ៏៏​៏​រដិបរដុប​របស់​អ្នក​ជំ​​នួ​ញ​ប្រេង​តិច​សាស់​ដែល​ត្រូវបាន​បញ្ឈរជើង​ពី​ឆាក​ពិភពលោក​ពី​សំណាក់​ប្រធានាធិបតី​។​

លោក​រិ​ក ធី​ល​លឺ​សុន(ឆ្វេង) ត្រូវបានជំនួសដោយលោក​ម៉ៃ ផ​ម​ផេ​វ

​រដ្ឋមន្ត្រី​ចេញពី​តំណែង ដែល​ទើប​វិល​មកពី​ដំណើរ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​មិនបាន​និយាយ​ទៅកាន់​ប្រធានាធិបតី​ទេ​មុនពេល​លោក​ត្រូវ​​បាន​ដក​ចេញពី​តំណែង​និង​ក៏​មិន​បានដឹង​អំពី​មូលហេតុ​នៃ​ការទម្លាក់​រូបលោក​ភ្លាមៗ​នេះដែរ​,​នេះ​បើតាម​ជំនួយ​យ​ការ​របស់លោក​​ទម្លាយ​អោយដឹង​។​តែ​មន្ត្រី​សេត​វិមាន​ម្នា​ក់បាន​និយាយថា លោក​ប្រធានាធិបតី​ចង់​ធ្វើ​ការរុះរើ​ក្រុម​របស់លោក​ជាមួយនឹង​ទស្សនៈ​​ចាប់ផ្តើម​ការពិភាក្សា​ជាមួយ​កូរ៉េខាងជើង ក្រោយពី​ការប្រកាស​កាលពី​សប្តាហ៍​មុន​អំពី​ជំនួប​រវាង​ត្រាំ​និង​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​។​

​លោក​ត្រាំ​បាន​និយាយ​សរសើរ​លោក​ធី​ល​លឺ​សុន ដែល​ត្រូវបាន​គេ​និយាយ​ខ្សឹបខ្សៀវ​ជា​យូរ​មកហើយ​ថា​នឹងត្រូវ​ដកចេញ​ពី​តំណែង​។​ត្រាំ​​បាន​និយាយ​ដូច្នេះ​ថា​«​អរគុណ​ធី​ល​លឺ​សុន ចំពោះ​ការងារ​របស់គាត់​។​គាត់​បានសំរេច​ការងា​រ​ច្រើនណាស់​ក្នុង​រយៈពេល​១៤​ខែ​មកនេះ​។​​ហើយ​ខ្ញុំ​ជូនពរ​គាត់​និង​ក្រុមគ្រួសារ​អោយ​ជួបតែ​សំណាងល្អ​»​។​

​តែ​ក្នុងពេល​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័័ត៌មាន​មុនពេល​លោក​ធ្វើដំណើរ​ទៅកាន់​រដ្ឋ​កាលីហ្វ័រ​ញ៉ា ត្រាំ​បាន​និយាយ​ជា​ចំហ​អំពី​ការខ្វែង​​គំនិត​គ្នា​ជាមួយ​ប្រធាន​ប្រេង​Exxon​រូបនេះ រួមមាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ផងដែរ ។​

​នៅក្នុង​ការប្រកាស​ដក​តំណែង​លោក​ធី​ល​លឺ​សុន កាលពី​ព្រឹក​ថ្ងៃ​អង្គារ លោក​ត្រាំ​បាន​សរសើរ​លោក​ផ​ម​ផេ​វ អតីត​នាយ​ទា​ហាម​អាមេរិក​​និង​ជា​សមាជិក​ព្រឹទ្ធសភា ដែល​បាន​ដឹកនាំ​CIA​អស់​ពេល​ជិត​១៤​ខែ ដោយ​ថា​លោក​នឹងធ្វើ​ការងារ​ដ៏​អស្ចារ្យ​។​

​ជំនួស​លោក​ផ​ម​ផេ​វ លោក​ត្រាំ​បានតែងតាំង​លោកស្រី​ ​ហ្គី​ណា ហាស​ផេ​ល សំរាប់​ដឹកនាំ​ទីភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល​(CIA) ដែលជា​ស្ត្រី​ទី​​មួយ​សំរាប់​មុខតំណែង​នេះ​។​

​សូមបញ្ជាក់ថា​ចំពោះ​លោក​ធី​ល​លឺ​សុន ក្នុងពេល​កាន់តំណែង លោក​មានការ​ប្រឈម​អំពី​គោលនយោបាយ​មួយចំនួន មាន​ចាប់តាំងពី​ការ​​គំរាម​នុយក្លេអ៊ែរ​កូរ៉េខាងជើង​រហូតដល់​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ្នកកា​ទូត​អាមេរិក​នៅ​គុយបា​តែ​កិច្ចខិតខំ​របស់លោក​តែង​ត្រូវ​ស្ទីល​មិន​ការទូត​របស់​ត្រាំ​រំខាន​៕ដោយ៖វាសនា

​ធី​ល​លឺ​សុន បាន​កំពុង​ធ្វើ​ទស្សនកិច្ច​អាហ្វ្រិក​ពេល​ត្រាំ​ប្រកាស​ដកចេញ​ពី​តំណែង​

​ប្រធានាធិបតី​ត្រាំ និយាយ​នៅ​ជិត​រដ្ឋមន្ត្រីការបរទេស ធឺ​ល​លឺ​សុន ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១៧