ត្រាំ​បន្លែ​និង​ផ្លែឈើ​ក្នុង​ទឹកអំបិល មិនអាច «​សំអាត​» នូវ​ថ្នាំ​សម្លាប់​សត្វល្អិត​!

1323
ចែករម្លែក

តាម​អ្នកជំនាញការ​ផ្នែក​បច្ចេកវិទ្យា​ជីវសាស្ត្រ និង​អាហារ បាន​ឲ្យ​ដឹងថា ទឹកអំបិល​មាន​ប្រសិទ្ធភាព​រារាំង ឬ សម្លាប់​បាក់តេរី តែ​នៅ​កម្រិត​កំណត់​មួយ គឺ​ពុំមែន​ទាំងអស់ ។ ដោយឡែក​អំពី​សារជាតិ​គីមី ថ្នាំ​សម្លាប់​សត្វល្អិត​, ទឹកអំបិល​ពុំមាន​ប្រសិទ្ធភាព​អ្វី​ឡើយ ។​

​ក្នុងពេលនោះ ប្រសិន​ត្រាំ​បន្លែ ផ្លែឈើ​ក្នុង​ទឹកអំបិល​ខាប់​យូរពេក អាចធ្វើ​ឲ្យ​បាត់បង់​ជីវជាតិ​, បន្លែ​ត្រូវ​ខ្ទេច ឬ សារជាតិ​កខ្វក់​ថែមទាំង​ជ្រាបចូល​ទៅវិញ ។​

​ដើម្បី​សម្រេច​ប្រសិទ្ធ​ភាពល្អ​បំផុត ក្នុងការ​កម្ចាត់​សារជាតិ​គីមី ស្ត្រី​មេផ្ទះ​គួរ​ត្រាំ​លាង​ដោយ​ទឹកស្អាត​ច្រើនដង ល្អ​បំផុត​គួរ​លាង​ពី ៤ ទៅ ៥ ដង​, ពួក​អ្នកជំនាញការ​សង្កត់ធ្ងន់ ។​

​ក្រៅពីនេះ ដំណាក់កាល​លាង​បន្លែ​ផ្លែឈើ ក៏​ដើរតួនាទី​ដ៏​សំខាន់​ណាស់ដែរ ។ ដំបូង​គួរប្រើ​ចានដែក ដាក់​ទឹក​ឲ្យ​ច្រើន លាង​សំអាត​ជាមុន បន្ទាប់មក លាង​ក្រោម​ចំពួយ​ទឹក​ហូរ​ច្រើនដង ជួយ​កម្ចាត់​ធូលី​កខ្វក់ រួមទាំង​សារជាតិ​គីមី ៕ ប្រែ​សម្រួល​: រតនៈ​