ត្រាំ​ប្តេជ្ញា​លុបបំបាត់​ជំងឺអេដស៍​នៅ​សហរដ្ឋអាមេរិក​ឱ្យបាន​ត្រឹម​រយៈពេល​១០​ឆ្នាំ​

387
ចែករម្លែក

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ប្រើ​សុន្ទរកថា​ក្នុង​រដ្ឋសភា​របស់គាត់​កាលពី​ថ្ងៃ​អង្គារ​ទី​៥​កុម្ភៈ​ដើម្បី​អំពាវនាវ​ឱ្យមាន​ការប្តេជ្ញាចិត្ត​ពី​បក្ស​ទាំងពីរ​ដើម្បី​លុបបំបាត់​ជំងឺអេដស៍​នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់លោក​ទៅកាន់​រដ្ឋសភា​ថា “​ការ​ជឿនលឿន​ផ្នែក​វិទ្យាសាស្ដ្រ​បាន​នាំ​ក្តី​សុបិន​ដ៏​សែនឆ្ងាយ​ឱ្យនៅ​កៀក​បង្កើយ​”​។​

​លោក​និយាយថា “​ថវិកា​របស់ខ្ញុំ​នឹង​ស្នើឱ្យ​ពួក​សាធារណរដ្ឋ​និង​ពួក​ប្រជាធិបតេយ្យ​ធ្វើការ​ប្តេជ្ញាចិត្ត​ចាំបាច់​ដើម្បី​លុបបំបាត់​ការរីក​រាលដាល​វីរុស​ហ៊ី​វ​នៅក្នុង​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ១០ ឆ្នាំ​។ រួបរួមគ្នា យើង​នឹង​កម្ចាត់​ជំងឺអេដស៍​នៅ​សហរដ្ឋអាមេរិក​និង​ប្រទេស​ដទៃទៀត​”​។​

​យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​បានឱ្យដឹងថា មនុស្ស​ប្រមាណ ៣៨.០០០ នាក់​បាន​ឆ្លង​វីរុស​ហ៊ី​វ​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០១៧៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ប្តេជ្ញា​បំបាត់​ជំងឺអេដស៍​ឱ្យបាន​ក្នុងពេល​១០​ឆ្នាំ
#