ត្រាំ​ពិនិត្យ​សុខភាព​ជា​ថ្មី​ តែ​មិន​មានកូ​វីដ​១៩​ទេ និង​បញ្ជា​យោធា​មកកាន់​ទៅ​ក្រុង​ញូវយ៉ក​

158
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា លោក​បាន​ពិនិត្យ​រក​វីរុស​កូរ៉ូណា​ជា​លើក​ទី​២​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​មេសា និង​បង្ហាញ​ថា​លោក​មិន​មាន​វីរុស​កូវី​ដ​១៩​ទេ​។​

ត្រាំបញ្ជាអោយបញ្ជូនទ័ពមកធ្វើការនៅមន្ទីរពេទ្យបណ្តោះអាសន្ននៅក្រុងញូវយ៉ក

​ត្រាំ​ដែល​ក៏បាន​ពិនិត្យ​រក​វីរុស​កាលពី​ខែ​មុន​ បានប្រកាស​ផែនការ​បញ្ជូន​យោធា​និង​បុគ្គលិក​សហព័ន្ធ​ទៅ​ធ្វើការ​នៅ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយ​នៅ​កណ្តាល​ក្រុង​ញូវយ៉ក​ដើម្បី​ជួយ​ដោះស្រាយ​​ការហូរ​ចូល​របស់​អ្នកជំងឺ​។​

​ក្រុង​ញូវយ៉ក​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះ​ជំងឺឆ្លងកូវី​ដ​១៩​នៅ​អាម៉េរិក ដោយ​មាន​មនុស្ស​ជាង​៤៧.០០០​នាក់​ត្រូវ​បាន​បញ្ជាក់ថា​ឆ្លង​នៅក្នុង​ទីក្រុង​នេះ​។​

​គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ អាម៉េរិក​មាន​អ្នក​កើតកូ​វីដ​១៩​ចំនួន​២១៣.១៤៤​នាក់ និង​អ្នកស្លាប់​កើន​៩១០​នាក់​ដល់​៤.៥១៣​នាក់​៕​ប្រែ​សម្រួល​៖​វាសនា/Ha