ត្រាំ​រិះគន់​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ ដែល​ចង់​ចោទប្រកាន់​ដកតំណែង​របស់លោក​

351
ចែករម្លែក

​សមាជិកសភា​ស្រី​របស់​បក្ស​ប្រជាធិបតេយ្យ​ម្នាក់​បានចាប់ផ្តើម​ពាក្យសម្បថ​ពោរពេញ​ដោយ​ន័យ​វាយប្រហារ​របស់ខ្លួន ដោយ​ប្តេជ្ញាចិត្ត​មោះមុត​ក្នុងការ​ចោទប្រកាន់​ដើម្បី​ដកតំណែង​លោក​ដូ​ណា​ល់ ត្រាំ ដែលជា​ការធ្វើ​តេស្ត​មួយ​ទៅលើ​វិន័យ​គណបក្ស​របស់លោក​ស្រី និង​ទទួលបាន​ការរិះគន់​ពី​លោក​ប្រធានាធិបតី​កាលពី​ថ្ងៃ​សុក្រ​ទី​៤​មករា​។​

​ខណៈដែល​ឃ្លី​ប​វីដេអូ​នៃ​ការបញ្ចេញមតិ​របស់​ស​មា​ជិ​ក​សភា​ប្រចាំ​នៅ​មី​ស៊ី​ហ្គែ​ន​លោកស្រី រ៉ាស៊ី​ដា ថ្លា​អ៊ី​ប (Rashida Tlaib) បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅលើ​បណ្តាញ​សង្គម លោក​ត្រាំ​បាន​ច្រាន​ចោលការ​គំរាម​ចោទប្រកាន់​ដើម្បី​ដកតំណែង​របស់គាត់ ខណៈដែល​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​មកពី​បក្ស​ប្រជាធិបតេយ្យ​ដែល​ទើបតែ​ជាប់ឆ្នោត​ថ្មីៗ ហាក់ដូចជា​ស្ទាក់ស្ទើរ​ក្នុងការ​បញ្ឈប់​ភាសា​របស់​លោកស្រី​រ៉ាស៊ី​ដា​។​

​លោក​ត្រាំ​និយាយ​នៅលើ Twitter ថា “​តើ​អ្នកចោទ​ប្រកាន់​ដើម្បី​ដកតំណែង​ប្រធានាធិបតី​ដែល​ឈ្នះ​ការបោះឆ្នោត ប្រហែល​អស្ចារ្យ​បំផុត​គ្រប់​សម័យកាល​បាន​យ៉ាងដូចម្តេច​?” ដោយនិយាយ​ទៀតថា ពួក​ប្រជាធិបតេយ្យ​គិត​បានតែ​អា​រឿង​ចោទប្រកាន់​ដកតំណែង​គេ​ទេ “​ពីព្រោះ​ពួកគេ​ដឹងខ្លួន​ថា ពួកគេ​មិនអាច​ឈ្នះ​ក្នុង​ឆ្នាំ ២០២០ បានទេ​”​។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយ គឺ​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការស្បថ​របស់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី រ៉ាស៊ី​ដា ថ្លា​អ៊ី​ប បាន​ប្រាប់​ពួក​អ្នកគាំទ្រ​ថា “​យើង​នឹង​ចូល​ទីនោះ ហើយ​យើង​នឹង​ចោទប្រកាន់​ដកតំណែង​អា​ម្សៀ​ម្នាក់​នោះ​”​។​

​ហ្វូង​អ្នកគាំទ្រ​ស្រែក​ហ៊ោ ហើយ​លោកស្រី​ថ្លា​អ៊ី​ប​បាន​ឱប​ពួក​អ្នកគាំទ្រ​។​

​ភាសា​ប្រឡាក់ប្រឡូស​ដោយ​សមាជិកសភា​ឬ​ប្រធានាធិបតី​អាមេរិក​សម្រាប់​បញ្ហា​នេះ គឺ​គ្មានអ្វី​ថ្មី​ទេ​។ ត្រាំ​កម្រ​ជា​មនុស្ស​សម្តី​ថ្លៃថ្នូរ​ណាស់ ដោយ​កាលពី​ឆ្នាំមុន​បាន​មើលងាយ​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ថា​ជា​ក្រុម​ប្រទេស “​រន្ធ​គូទ​” ទាំងអស់​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី រ៉ាស៊ី​ដា ថ្លា​អ៊ី​ប ស្បថ​ធ្វើជា​សមាជិកសភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍