ត្រាំ​លុបចោល​កិច្ចប្រជុំ​កំពូល​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ធ្វើ​ឱ្យគេ​កាន់តែ​ពិបាក​ទស្សន៍ទាយ​អំពី​អាម៉េរិក

297
ចែករម្លែក

​ក្រុម​អ្នក​រិះគន់​និយាយថា ដោយ​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​តាមរយៈ​ការលុបចោល​ការពិភាក្សា​សម្ងាត់​ជាមួយ​ពួក​តា​លី​បង់ ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​កំពុង​បង្ហាញ​ភាពមិន​អាច​ទាយ​ទុកជាមុន​បាន​ប្រចាំត្រកូល​របស់គាត់ ដោយ​ប្រថុយ​ធ្វើឱ្យ​ភាព​អាច​ជឿទុកចិត្ត​បាន​របស់​អា​ម៉េ​រិ​ក​កាន់តែ​ធ្លាក់ចុះ​ដុនដាប​។​

​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ផ្សាយ​តាម​ទូរទស្សន៍​ចំនួន ៣ លើក​របស់គាត់​ជាមួយ​បុរស​ខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ហើយ​ខណៈ​គាត់​បង្ហាញ​ការបើកចំហ​ដើម្បី​ជួប​មេដឹកនាំ​អ៊ីរ៉ង់​នោះ ត្រាំ​បានបង្ហាញ​មិន​ធ្លាប់​ឃើញ​ពីមុន​ថា គាត់​ចង់​ចរចា​ជាមួយ​សត្រូវ​អាម៉េរិក ដោយ​អញ្ជើញ​ពួក​តា​លី​បង់ ដែលជា​ពួក​សកម្មប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​បាននិងកំពុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​អាម៉េរិក​ជិត​ពីរ​ទសវត្សរ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ប៉ុន្តែ​ក្នុងការ​បង្ហាញ​ដំណឹង​ភ្ញាក់ផ្អើល​នេះ ត្រាំ​គឺមាន​រឿង​ភ្ញាក់ផ្អើល​ពីរ ពោលគឺ​កិច្ចពិភាក្សា​ផ្តោតលើ​ការដក​កងទ័ព​អាម៉េរិក ដែល​គ្រោង​ធ្វើឡើង​នៅផ្ទះ​លំហែ​ខេ​ម​ដេវីត (Camp David) របស់លោក​ប្រធានាធិបតី​កាលពី​ថ្ងៃអាទិត្យ ក៏ត្រូវ​បាន​លុបចោល​ដែរ​។​

​លោក​បាន​ចង្អុល​ដាក់​ពួក​តា​លី​បង់​ចំពោះ​ការសម្លាប់​ទាហាន​អាម៉េរិក​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​កា​ប៊ុល ដែលជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​ក្នុងចំណោម​ការវាយប្រហា​រ​ដ៏​រង្គាល​ជា​បន្តបន្ទាប់​។​

​លោក អា​រ៉ុ​ន ដេវីត មី​ល​ល័​រ ជំនួយការ​ចាស់វស្សា​របស់​ប្រធានាធិបតី​ដែល​បាន​ជួយ​រៀបចំ​កិច្ចប្រជុំ​កំពូល​បរាជ័យ​រវាង​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​-​អាម៉េរិក​នៅឯ​ខេ​ម​ដេវីត​ក្នុង​ឆ្នាំ ២០០០ ជឿថា​លោក​ត្រាំ​កំពុង​ព្យាយាម​បញ្ឈប់​កិច្ចព្រមព្រៀង​អាក្រក់ ហើយ​ដូច​សព្វ​មួ​ដង​ចឹ​ង គឺ​ដើម្បី​ដាក់ខ្លួន​គាត់​នៅ​ចំ​កណ្តាល​។​

​លោក​មី​ល​ល័​រ ឥឡូវនេះ​ជា​អ្នកសិក្សា​ខ្ពស់​មុខ​ខ្ពស់​មាត់​ម្នាក់​នៅ​មជ្ឈមណ្ឌល​វូ​ដ្រូ​វី​ល​សុន​សម្រាប់​បញ្ញវន្ត​អន្តរជាតិ និយាយថា “​នេះ​ច្បាស់​ណាស់​គឺ​ទាក់ទង​ទៅនឹង​សភាវគតិ​របស់​ប្រធានាធិបតី និង​ជា​តម្រូវការ​របស់គាត់​ដើម្បី​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ការយកចិត្តទុកដាក់​”​។​

​លោក​បាន​ចោទ​សួរថា ហេតុអ្វី​បានជា​ប្រធានាធិបតី មិនមែនជា​ប្រេសិត​ពិសេស​ឬ​ជា​រដ្ឋមន្ត្រីការបរទេស​សោះ ដឹកនាំ​ការចរចា ហើយ​ហេតុអ្វី​ការ​ចារ​ចា​នោះ​ត្រូវធ្វើឡើង​នៅ​ខេ​ម​ដេវីដ កន្លែង​ដែល​ជំនួប​កំពូល​ឆ្នាំ ១៩៧៨ បាន​នាំមក​នូវ​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​អេ​ហ្ស៊ី​ប​។​

​លោក​បាន​និយាយថា “​វា​មើល​អាក្រក់ ជាក់ស្តែង​និង​ជា​និមិត្តរូប​។ មើល​លទ្ធផល​ឥឡូវនេះ​ចុះ​។ ប្រធានាធិបតី​បាន​ផ្អាក​រាល់​ការចរចា​ជាមួយ​ពួក​តា​លី​បង់​”​។​

​លោក​និយាយថា “​គាត់​ហាក់ដូចជា​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅៗ​” ដោយ​ចាត់ទុក​វិធីសាស្ត្រ​របស់​ត្រាំ​ថា “​ឥតប្រយោជន៍​ដល់​កំពូល​”​។​

​ទោះយ៉ាងណា ទាំង​រដ្ឋបាល​ត្រាំ​និង​ពួក​តា​លី​បង់​បាន​រក្សា​ទ្វារ​បើកចំហ​សម្រាប់​កិច្ចពិភាក្សា​នាពេល​អនាគត​៕ ដោយ៖ កញ្ញាដាលីស

ត្រាំ​បង្ក​ការភ្ញាក់ផ្អើល​ដោយ​ប្រកាស​លុបចោល​ការចរចា​សម្ងាត់​ជាមួយ​ពួក​តា​លី​បង់