ត្រាំ​អះអាងថា អាល្លឺម៉ង់​ត្រូវបាន​ត្រួតត្រា​ដោយ​រុស្ស៊ី តែ​មឺ​គែល ជំទាស់​

169

ប្រធានាធិបតី ត្រាំ របស់ សហរដ្ឋអាមេរិក កាលពី ថ្ងៃ ពុធ ទី ១១ កក្កដា បានធ្វើ ដំណើរ ចូលក្នុង ជំនួប កំពូល របស់ អង្គការ ណា តូ ជាមួយនឹង ការអះអាង ថា កិច្ចព្រមព្រៀង បំពង់ បង្ហូរ ហ្គាស ធម្មជាតិ មួយ ធ្វើអោយ អាល្លឺម៉ង់ ” ត្រូវបាន ត្រួតត្រា ទាំងស្រុង ” និង ជា ” ចំណាប់ខ្មាំង របស់ រុស្ស៊ី ” ខណៈ លោក បានទាមទារ ជាថ្មី អោយ សម្ពន្ធមិត្ត យោធា បង្កើន ចំណាយ យោធា ក្នុងអំឡុងពេល បើក ជំនួប មួយ ។

មឺគែល និងត្រាំ ជួបគ្នានៅក្រៅជំនួបអង្គការណាតូនៅក្រុងព្រុចសែលកាលពីថ្ងៃ១១កក្កដា

ត្រាំបង្ហាញកាយវិការក្នុងពេលនិយាយទៅកាន់អគ្គលេខាអង្គការណាតូ

ត្រាំ បាន ស្នើអោយ សម្ពន្ធមិត្ត ណា តូ ចំណាយ ៤ ភាគរយ នៃ ផលិតផល សរុប ក្នុងស្រុក របស់គេ លើ វិស័យ ការពារជាតិ គឺ បង្កើន ទ្វេដង លើ ចំណាយ បច្ចុប្បន្ន ចំនួន ២ ភាគ រយ នៅត្រឹម ឆ្នាំ ២០២៤ ។

ក្នុងអំឡុងពេល ទទួល ទាន អាហារ ពេលព្រឹក ជាមួយ អគ្គលេខា អង្គការ ណា តូ លោក ជេន ស៍ ស្តុល ធោ ន ប៊ឺ ក លោក ត្រាំ បាន និយាយថា ” ខ្ញុំ ត្រូ តែ និយាយ ខ្ញុំ គិតថា វា គួរ អោយ ស្តាយ ណាស់ នៅពេល អាល្លឺម៉ង់ ធ្វើ កិច្ចព្រមព្រៀង ជាមួយ រុស្ស៊ី ពេល យើង ការពារ អាល្លឺម៉ង់ ទល់នឹង រុស្ស៊ី ។ យើង គិតថា យើង ការពារ អ្នក ទល់នឹង រុស្ស៊ី តែ ពួកគេ ចំណាយ រាប់ពាន់ លាន អោយ អោយ រុស្ស៊ី ហើយ ខ្ញុំ គិតថា វា មិន សមស្រប ខ្លាំងណាស់ ” ។

ត្រាំ ក៏បាន ពណ៌នា អាល្លឺម៉ង់ ជា ” ចំណាប់ខ្មាំង របស់ រុស្ស៊ី ” ដោយសារតែ កិច្ចព្រមព្រៀង ថាមពល និង បាន ទទូច អោយ អង្គការ ណា តូ ពិនិត្យមើល បញ្ហា នេះ ។

តែ អធិការបតី អាល្លឺម៉ង់ លោកស្រី អង់ ហ្គេ ឡា មឺ គែល បាន ច្រានចោល ការអះអាង បែបនេះ ដោយ ថា អាល្លឺម៉ង់ ធ្វើការ សំរេចចិត្ត ដោយ ខ្លួនឯង និង លោកស្រី ប្រើ សវ តា ធំ ដឹងក្តី នៅ អាល្លឺម៉ង ខាងកើត កុំម្មុយនិស្ត ។

លោកស្រី បាន និយាយ ដូច្នេះ ថា ” ខ្ញុំ បាន ឆ្លងកាត់ អាល្លឺម៉ង់ ត្រួតត្រា ដោយ សហភាពសូវៀត មួយផ្នែក ហើយ ខ្ញុំ រីករាយ នៅថ្ងៃនេះ ដែល យើង មាន ឯកភាព ក្នុង សេរី ភាពជា សាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់ និង ដូច្នេះ អាចនិយាយបាន ថា យើង អាច កំណត់ គោលនយោបាយ ដោយ ខ្លួនឯង និង ធ្វើការ សំរេចចិត្ត ដោយ ខ្លួនឯង ហើយ វា ល្អ ណាស់ “៕ ដោយ ៖ វាសនា