ត្រាំ​៖ ការយកពន្ធ​លើ​ទំនិញ​ចិន​ចុងក្រោយ​ដែល​បាន​កំណត់​សម្រាប់​ថ្ងៃ​០១​កញ្ញា​គឺ ” ចាំំ​តែ​អនុវត្ត​ទេ​”

209
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់​ត្រាំ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​សីហា​ថា​ពន្ធ​ថ្មី​លើ​ទំនិញ​ចិន​នឹង​ចាប់ផ្តើម នៅ​ថ្ងៃអាទិត្យ​ទី​០១​កញ្ញា ហើយ​បាន​និយាយ​ថា​សម្ពាធ​​សេដ្ឋកិច្ច​របស់​លោក កំពុង​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បន្ថយ​កម្លាំង​ទៅលើ​ក្រុង​ហុងកុង​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ” ពន្ធ​ទាំងនោះ គឺ​រង់ចាំ​តែ​អនុវត្ត​ទេ​”​គឺ​២​ថ្ងៃ​នៅមុន​ការយកពន្ធ​បន្ថែម​លើ​ទំនិញ​នាំចូល​ពី​ចិន​ដែល​មាន​តម្លៃ​រាប់​ពាន់​​លាន​ដុល្លារ ត្រូវ​ចាប់ផ្តើម​អនុវត្ត​។​

​លោក ដូ​ណា​ល់ ត្រាំ ក៏​បាន​និយាយ​ដែរ ថា​សម្ពាធ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាម៉េរិក​លើ​ចិន​គឺជា​ការទទួលខុសត្រូវ​ដើម្បី​ការរារាំង​ក្រុម​អាជ្ញាធរ​ពី​ការចាត់វិធានការ​តឹងរឹង​ប្រឆាំង​​ក្រុម​បាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្រុង​ហុងកុង​។​

​លោក​បាន​និយាយ​នៅ​សេត​វិមាន​ថា​”​ដោយសារ​តែ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ជាមួយ​ពាណិជ្ជកម្ម​នោះ គឺ​ពិតជា​ធ្វើឱ្យ​កំដៅ​នោះ ធ្លាក់ចុះ​” ។

​ការប្រកាន់​តឹង​ត្អឹង​របស់ លោក ដូ​ណា​ល់​ត្រាំ និង ការអះអាង​របស់​លោក​ថា​ព្រឹត្តិការណ៍​នានា​នៅ​ហុងកុង​ជាប់ទាក់ទង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​នោះ វា​កើត​ឡើង​បន្ទាប់​ពី​ការ​​លើកឡើង​របស់​លោក​កាលពី​សប្តាហ៍​មុន​ដែល​ថា​អ្នក​ចរចា​ចិន​ចាប់អារម្មណ៍​ជាង​មុន ក្នុងការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​។​

​ទោះ​យ៉ាងណាក្តី ទោះបីជា​មាន​ការប្រលយ​ពាក្យ​ជាច្រើន​លើក​ថា ការប្រាស្រ័យ​ទាក់ទង​កម្រិត​ខ្ពស់​ត្រូវបាន​ធ្វើ​ជា​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​នោះ​ក៏ដោយ ក៏​មន្ត្រី​សេត​​វិមាន​បាន​បង្កឱ្យមាន​ការសង្ស័យ​ដោយសារ​ការ​ខកខាន​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នៃ​កិច្ច​ពិភាក្សា​ដែល​បាន​រាយការណ៍​នោះ​។​

​ការបញ្ជាក់​របស់លោក ដែល​ថា​ពន្ធ​ថ្មី​នឹង​អនុវត្ត​តាម​ការគ្រោងទុក​នោះ បង្ហាញ​ឃើញ​ការពិត​ថា ភាគី​ទាំង​២ នៅតែ​ស្ថិត​ក្នុង​ការខ្វែងគំនិត​គ្នា​ជា​ខ្លាំង​នៅ​ឡើយ​ទេ​៕ដោយ៖សុខា/sn

លោក ដូ​ណា​ល់ ត្រាំ​និយ​យា​ថា សម្ពាធ​សេដ្ឋកិច្ច​របស់​លោក កំពុង​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បន្ថយ​កម្លាំង​ទៅលើ​ក្រុង​ហុងកុង​