ត្រាំ ជំរុញអោយ​ចិន​ឆ្លើយ​តប​ដោយ​សន្តិវិធី​ចំពោះ​បាតុកម្ម​នៅ​ហុងកុង​

257
ចែករម្លែក

​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​តុលា​ថា លោក​លោក​ចង់​ឃើញ ដំណោះស្រាយ​បែប​មនុស្សជាតិ ចំពោះ​ការ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​និង​​ថា​ចិន​គួរតែ​ឆ្លើយតប​”​ដោយ​សន្តិវិធី​”​ចំពោះ​ការតវ៉ា​ដែល​កំពុង​កើតមាន​នៅ​ខេត្ត​នេះ​។​

​លោក​បាន​និយាយប្រាប់​ក្រុមអ្នកកាសែត​ថា ” យើង​ចង់​ឃើញ​ដំណោះស្រាយ​តាម​បែប​មនុស្សជាតិ ចំពោះ​បញ្ហា​នោះ​។​ខ្ញុំ​សង្ឃឹមថា​វា​នឹង​កើត​ឡើង​ហើយ​អ្នក​ដឹង​ទេ​ក្រុង​ហុងកុង​​គឺ​មាន​សារៈ សំខាន់​ណាស់​ដែល​ជា​មជ្ឈមណ្ឌល​ពិភពលោក​។ វា​មិន​ត្រឹមតែ​សំរាប់​ប្រទេស​ចិន ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សម្រាប់​ពិភពលោក​ផង​ដែរ​”​។​

​លោក ដូ​ណា​ល់​ត្រាំ បាន​អះអាង​ថា​លោក​បាន​ឃើញ បដា​តវ៉ា​ដែល​មានឈ្មោះ​របស់​លោក ” ត្រាំ “​ជាច្រើន​នៅក្នុង​ចំណោម​ហ្វូង​បាតុករ ។ លោក​បាន​និយាយ​ដូចនេះ នៅ​ពេល​លោក​​បន្ត​ឆ្លើយ​សំណួរ​របស់​ក្រុមអ្នកកាសែត​។​

​លោក​បាន​បញ្ជាក់ថា ” អ្នក​មាន​មនុស្ស​អស្ចារ្យ​នៅ​ទីនោះ​។ ខ្ញុំ​ឃើញ​ថា​ពួកគេ​កំពុង​លើក​គ្រវីទង់ជាតិ​អាម៉េរិក​។ ពួកគេ​ថែមទាំង​មាន​កាន់​បដា​ដែល​សរសេរ​ថា ធ្វើឱ្យ​ចិន​ក្លាយ​​ជា​មហាអស្ចារ្យ​ម្តងទៀត​។​ធ្វើឱ្យ​ក្រុង​ហុងកុង​ក្លាយ​ជា​មហាអស្ចារ្យ​ម្តងទៀត ។ វា​មាន​ខ្លឹមសារ​ល្អ​ណាស់ ហើយ​វា​ជា​ស្មារតី​ដ៏​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ប្រទេស​របស់​យើង​។ មាន​​ទង់ជាតិ​អាម៉េរិក​និង​ឈ្មោះ​ត្រាំ ជាច្រើន​”​។​

​លោក​បាន​បន្ថែមថា ” ខ្ញុំ​ចង់​ឃើញ​កិច្ចព្រមព្រៀង​តាម​បែប​មនុស្ស​ជាតិ​មួយ ត្រូវ​បាន​សម្រេច​បាន​។ ហើយ​ខ្ញុំ​គិតថា ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង​មាន​សមត្ថភាព​ធ្វើ​វា​​បាន​”​។​

​លោក​ដូណាល់​ត្រាំ​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការអះអាង​របស់​លោក​ដែល​ថា​លោក​ស៊ី ជីន​ពីង​មេដឹកនាំ​ចិន​ជា​មនុស្ស​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ថា​អាច​ដោះស្រាយ​ភាពវឹកវរ ប្រសិន​​បើ​លោក​ជួប​ជាមួយ​ក្រុម​តវ៉ា​។ នោះ​អាច​ជា​បញ្ហា​មួយ​។ អ្នក​មិន​មាន​មេដឹកនាំ​ពិសេស​នៃ​ក្រុម​នេះ​ទេ​។ យើង​ពិត​ចង់​ឃើញ​ដំណោះស្រាយ​តាម​បែប​មនុស្សជាតិ​”​។​

​លោក​ដូណាល់​ត្រាំ​បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រាប់​លោក ស៊ី ជីន​ពីង ថា​លោក​នឹង​នៅ​ស្ងៀម​ចំពោះ​ការតវ៉ា​នេះ ចំ​ពេល​មាន​ការចរចា​ពាណិជ្ជកម្ម​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​” អត់​ទេ​ខ្ញុំ​មិន​បាន​និយាយ​ដូចនេះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​និយាយថា​យើង​កំពុង​ចរចា​។ ប្រសិនបើ​មាន​អ្វី​មិន​ល្អ​ខ្ញុំ​គិតថា វា​ជា​រឿង​អាក្រក់​ណាស់​សម្រាប់​​ការចរចា​។ ខ្ញុំ​គិតថា​វា​ជា​រឿង​នយោបាយ វា​ពិតជា​លំបាក​ខ្លាំងណាស់​សម្រាប់​យើង​និង​សម្រាប់​អ្នក​ផ្សេង​ទៀត ហើយ​ប្រហែល​ជា​ការលំបាក់​សម្រាប់​លោក​”​។​

​លោក​បាន​បន្ថែមទៀតថា ” ខ្ញុំ​គិតថា​ពួកគេ​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី​”៕​ដោយ​៖​សុខា​/sn

ដូ​ណា​ល់ ត្រាំ និយាយថា ” ចងឃើញ​ដំណោះស្រាយ​តាម​បែប​មនុស្ស​ជាតិ​ចំពោះ​ការតវ៉ា​នៅ​ក្រុង​ហុងកុង​

ក្រុមអ្នកតវ៉ា​ហុងកុង កាន់​បដា​សរសេរ​”ធ្វើឱ្យ​ក្រុង​ហុងកុង​ក្លាយ​ជា​មហាអស្ចារ្យ​ម្តងទៀត​”