ត្រាំ នឹង​ជួប គីម ជុងអ៊ុន នៅ​វៀតណាម​នៅ​ចុងខែ​កុម្ភៈ

325
ចែករម្លែក

សារព័ត៌មាន​Politico​របស់​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​ខែ​កុម្ភៈ​ថា​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​គ្រោង​នឹង​ជួប មេដឹកនាំ​កូរ៉េខាងជើង​លោក​ គីម ជុង​អ៊ុន នៅ​ថ្ងៃ​២៧​និង​២៨​ខែ​កុម្ភៈ នៅ​វៀតណាម​។​

​សារព័ត៌មាន​Politico​បាន​និយាយថា លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ចេញ​ឱ្យដឹង​កាលបរិច្ឆេទ​នៃ​ជំនួប​នេះ ក្នុង​អំឡុងពេល​ធ្វើ​បទសម្ភាសន៍​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ។​លោក​ ត្រូវបាន​រំពឹងថា​នឹង​ប្រកាស​សេចក្តីលម្អិត​អំពី​ជំនួប​កំពូល​ជាមួយ លោក គីម ជុង​អ៊ុន ក្នុងអំឡុង​ធ្វើ​សុន្ទ​ក​រថា​ប្រចាំឆ្នាំ​របស់​លោក​ទៅ​កាន់​សភា​នៅ​ថ្ងៃ​អង្គារ​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅឡើយ​ទេ​ថា​តើ​ទីក្រុង​ណាមួយ ដែល​កិច្ច​ជំនួប​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នោះ​។​

​លោក ដូ​ណា​ល់​ត្រាំ បាន​ជួប លោក គីម ជុង​អ៊ុន កាលពី​ថ្ងៃទី​១២​ខែ​មិថុនា​នៅ​ប្រទេស​សិង្ហ​បុរី​ហើយ​លោក​មាន​បំណង​ធ្វើ​ជំនួប​កំពូល​លើក​ទី​២ ទោះបីជា​មាន​ការ​ជឿន​​លឿន​តិចតួច​ក្នុងការ​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឱ្យ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដែល​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក ក៏ដោយ ។​

​ប្រទេស​វៀតណាម​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​ដែល​ទំនង​បំផុត​សម្រាប់​កិច្ច​ជំនួប​នេះ​៕​ដោយ​៖​សុខា​/sn

លោក ដូ​ណា​ល់​ត្រាំ បាន​ជួប លោក គីម ជុង​អ៊ុន កាលពី​ថ្ងៃទី​១២​ខែមិថុនា នៅ​ប្រទេស​សិង្ហ​បុរី​ហើយ​មាន​បំណង​ធ្វើ​ជំនួប​កំពូល​លើក​ទី​២ ដើម្បី​ជំរុញ​អនុវត្ត​កិច្ច​ព្រមព្រៀង​​រំសាយ​ចោល​នុយក្លេអ៊ែរ​ក្នុងជំនួប​លើក​ទី​១