ត្រាំ បាន​ទៅ​សួរសុខទុក្ខ​ទាហាន​អាមេរិក​នៅ​មូលដ្ឋាន​ជើង​ទឹក​មួយ​មុន​ចាកចេញ​ពី​ជប៉ុន​

584
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ទី​២៨​ឧសភា បាន​ជំរាបលា​ព្រះ​ចៅ​អធិរាជ​ជប៉ុន ណា​រុ​ហ៊ី​តូ និង​បាន​ធ្វើដំណើរ​ទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក​អាមេរិក​មួយ​​ដើម្បី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ជា​សម្ពន្ធមិត្ត​នៅ​អាស៊ី​មួយ​នេះ​។​

​អមដំណើរ​ដោយ​ជំទាវ មេ​ឡានៀ លោក​ត្រាំ​បាន​ក្លាយជា​មេដឹកនាំ​ពិភពលោក​លើកដំបូង​ដែល​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​ស្តេច​ថ្មី​របស់​ជប៉ុន និង​អធិរាជ​នី ម៉ាសា​កូ​​កាលពី​ថ្ងៃ​ចន្ទ ជា​កិត្តិយស​មួយ​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយថា​វា​បញ្ជាក់​ពី​ទំនាក់ទំនង​យុទ្ធសាស្ត្រ​និង​សេដ្ឋកិច្ច​ដ៏​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំង​ពីរ​។​

​ដោយ​មិន​បាន​សំរេច​កិច្ចព្រមព្រៀង​អ្វី​ធំដុំ​ពី​ដំណើរ​ដែល​រួម​ការលេង​កូន​ហ្គោល​និង​ទស្សនា​ការប្រកួត​ចំបាប់​ស៊ូ​ម៉ូ លោក​ត្រាំ​បាន​បានបញ្ចប់​ដំណើរ​៤​ថ្ងៃនេះ​ជាមួយនឹង​ការឈប់​​សំចត​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​អាមេរិក​យ៉ូ​កូស៊ូ​កា​។​ការចរចា​អំពី​ការបើក​ទីផ្សារ​ជប៉ុន​សំរាប់​ផលិតផល​អាមេរិក​ច្រើនឡើង ឬ​ការដំឡើង​ពន្ធ​រថយន្ត​ជប៉ុន​ត្រូវ​បាន​ទុក​មួយ​​កន្លែង ដោយ​រង់ចាំ​ដល់​ក្រោយ​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​នៅ​ខែ​កក្កដា​។​

​តែ​វត្តមាន​របស់​លោក​ត្រាំ​នៅ​ជប៉ុន​ចំពេល​ចិន​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​មិន​ធ្លាប់​មាន​និង​ភាព​តានតឹង​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាងជើង វា​ចង់បង្ហាញ​ថា​អាមេរិក​នៅ​តែ​ជា​​មហាអំណាច​អាស៊ី​ធំ​មួយ​៕​ដោយ​៖​វាសនា​

ត្រាំ បញ្ចប់​ដំណើរ​ជាមួយនឹង​ការ​ធ្វើ​ទស្សនកិច្ច​មូលដ្ឋានទ័ព​ជើង​ទឹក​អាមេរិក​នៅ​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​។​លោក​បាន​ទៅ​មើល​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​របស់​ជប៉ុន​មួយ​មុន​ថ្លែង​ទៅ​​កាន់​ទាហាន​អាមេរិក​នៅ​លើ​នាវា​Wasp

​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ដែល​ទើប​ឡើង​គ្រងរាជ្យ​កាលពី​៣​សប្តាហ៍​មុន បាន​ទួល​ជួប​ត្រាំ​នៅ​វាំង​របស់​ទ្រង់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​និង​ពេល​ល្ងាច​ទទួល​លាង​សាយភោជន៍​អាហារ​៦​មុខ រួម​​មាន​សាច់គោ​ដែល​ត្រាំ​ចូលចិត្ត និង​បង្អែម​ដែល​គេ​ដាក់ឈ្មោះថា​«​ទឹកកក​ភ្នំ​ហ្វ៊ុយ​ជី​»

#