ត្រាំ ៖ ខ្ញុំ “​មិន​ជឿ​” លទ្ធផល​របាយការណ៍​ស្តីពី​អាកាសធាតុ​របស់​រដ្ឋាភិបាល​

592
ចែករម្លែក
  • 46
    Shares

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ទី​៦​វិច្ឆិកា​បាន​ច្រានចោល​សេចក្តីសន្និដ្ឋាន​សំខាន់​អំពី​របាយការណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​ស្តីពី​ការខាតបង់​សេដ្ឋកិច្ច​ពី​ការប្រែប្រួល​អាកាសធាតុ​ដែល​បានចេញ​ផ្សាយ​ដោយ​រដ្ឋបាល​របស់លោក​ផ្ទាល់​។​

​ប៉ុន្តែ​ពួក​អ្នកសេដ្ឋកិច្ច​បាន​និយាយថា ការព្រមាន​របស់​ទីភ្នាក់ងារ​វាយតម្លៃ​អាកាសធាតុ​ជាតិ​អំពី​ការខាតបង់​រាប់រយ​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដោយសារ​ការឡើង​កម្តៅ​ផែនដី​គឺ​សម​ហេតុផល​។​

​ពួកគេ​បាន​និយាយថា គ្រាន់តែ​ក្រឡេកមើល​ព្យុះ​ហា​វី ព្យុះ​ម៉ា​រី​យ៉ា និង​អៀរ​ម៉ា កាលពី​ឆ្នាំមុន​ទៅ​ដឹង​ហើយ​។ យោងតាម​រដ្ឋបាល​បរិ​យា​កាស​និង​សមុទ្រ​ជាតិ​បានឱ្យដឹងថា ព្យុះ​ទាំង​៣​នោះបាន​បណ្តាលឱ្យ​ខាតបង់​យ៉ាងហោចណាស់ ២៦៥ ពាន់​លាន​ដុល្លារ​។​

​របាយការណ៍​អាកាសធាតុ​ដែល​បានចេញ​ផ្សាយ​ស្ងាត់ៗ​កាលពី​ថ្ងៃ​សុក្រ បាន​ព្រមាន​ថា គ្រោះមហន្តរាយធម្មជាតិ​គឺ​កាន់តែ​អាក្រក់​ទៅៗ​នៅ​សហរដ្ឋអាមេរិក​ដោយសា​រ​តែ​ការឡើង​កម្តៅ​ផែនដី​។​

​របាយការណ៍​នោះបាន​និយាយថា អាកាសធាតុ​ក្តៅ​ខ្លាំង “​បាន​កើតឡើង​ញឹកញាប់ ខ្លាំងក្លា រីក​រាលដាល ឬ អូសបន្លាយ​ពេល​យូរ​រួចទៅហើយ​”​។ របាយការណ៍​បានកត់សម្គាល់​ឃើញថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បាន​បំបែក​ឯតទគ្គ​កម្ម​រប​ស់​សហរដ្ឋអាមេរិក​ចំពោះ​ការធ្វើឱ្យ​ខូចខាត​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដោយ​នាំឱ្យ​ខាតបង់​ជិត ៤០០ ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ ២០១៥​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា “​សក្តានុពល​សម្រាប់​ការខាតបង់​នៅក្នុង​វិស័យ​មួយចំនួន​អាច​ឈានដល់​រាប់រយ​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​នៅ​ចុង​សតវត្សរ៍​នេះ​”​។ របាយការណ៍​បាន​បន្ថែមទៀតថា ប្រសិនបើ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​បន្ត​មាន​ត្រឹម​កម្រិត​បច្ចុប្បន្ន នោះ​ថ្លៃ​ពលកម្ម​នៅក្នុង​ឧស្សាហកម្ម​នៅ​ខាងក្រៅ​ក្នុងអំឡុងពេល​មាន​រលក​កម្តៅ អាច​នឹងត្រូវ​ខាតបង់ ១៥៥ ពាន់​លាន​ដុល្លារ​គិត​ជា​ប្រាក់​ឈ្នួល​ក្នុង​មួយឆ្នាំ​នៅត្រឹម​ឆ្នាំ ២០៩០​។​

​លោក​ប្រធានាធិបតី​បាន​និយាយថា គាត់​បាន​អាន​របាយការណ៍​រួចហើយ ហើយ “​វា​មិន​អី​នោះទេ​” ប៉ុន្តែ​វា​អី​ខ្លាំង​ចំពោះ​ផ្នែក​ដែល​និយាយ​អំពី​ផលប៉ះពាល់​សេដ្ឋកិច្ច​ដ៏​វិនាស​ហិនហោច​។

​លោក​ត្រាំ​និយាយថា “​ខ្ញុំ​មិន​ជឿ​វា​ទេ​” ដោយ​បន្ថែមថា ប្រសិនបើ “​គ្រប់កន្លែង​នៅលើ​ពិភពលោក​កខ្វក់ នោះ​ពិតជា​មិនល្អ​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ដូ​ណា​ល់ ត្រាំ
#