ត្រីខ សាឡាដ​

328

+ គ្រឿងផ្សំ​
– ត្រីខ ១ កំប៉ុង​
– ទឹកក្រូច​ឆ្មា ២ ស្លាបព្រា​បាយ​កន្លះ​
– ម្សៅ​អង្ករលីង ២ ស្លាបព្រា​បាយ​
– ទឹកត្រី ១ ស្លាបព្រា​បាយ​ន្លះ​
– គល់​ស្លឹកគ្រៃ ហាន់​ស្ដើងៗ​
– ស្ករស ១ ស្លាបព្រា​បាយ​
– ខ្ទឹមស ១ កំពឹស ចិញ្ច្រាំ​
– ខ្ទឹម ក្រហម ២ កំពឹស​តូច​ល្មម ហាន់​ស្ដើងៗ​
– ម្ទេស ២ គ្រាប់ (​តាម​ចំណូលចិត្ត​)
– ជី​អង្កាម និង​ជី​នាងវង​
– បន្លែ ត្រសក់ សណ្ដែក​គួរ ជី​អង្កាម ជី​នាងវង សម្រាប់​ផ្ទាប់

+ វិធី​ធ្វើ

– គាស់​ត្រីខ កំពុង​ដាក់​ចាន រួច​ដាក់​ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ស្ករស អង្ករលីង ទឹកក្រូច​ឆ្មា ជី​នាងវង ជី​អង្កាម ទឹកត្រី ដាក់ចូល រួច​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕ ប្រភព​: Khmer Cooking