ត្រី​កា​ម៉ុង​ចៀនទឹក​ប៉េងប៉ោះ​

274

+ គ្រឿងផ្សំ​
– ត្រី​កា​ម៉ុង ២​ក្បាល​
– ប៉េងប៉ោះ ២​ផ្លែ​
– ខ្ទឹមក្រហម ៤​មើម​
– ទឹកអំពិល​ទុំ ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​កាហ្វេ​
– ស្ករស ១​ស្លាបព្រា​បាយ​
– ខ្ទឹមស ៥​កំពឹស​
– ម្ទេស​ហុយ​ ១ស្លាបព្រាបាយ

+ វិធី​ធ្វើ​
– ដំបូង​ដាក់​ត្រី​ចៀន​ឲ្យ​ឆ្អិន​រួច​ដួស​ដាក់​ចាន​ទុក​មួយអន្លើ​
– បន្ទាប់មក​ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​បន្តិច​រួច​រំលីង​ខ្ទឹមស​ឲ្យ​ឈ្ងុយ​សឹម​ដាក់​ហាន់​ប៉េងប៉ោះ​ឲ្យ​ល្អិតៗ ដាក់ចូល រួច​បន្ថែម​ទឹក​ធម្មតា​បន្តិច​ឆា​វា​ឲ្យ​រីង​ទឹក​បន្តិច​ហាន់​ខ្ទឹមក្រហម​ល្អិតៗ​ដាក់ចូល​រួច បន្ថែម​ទឹក​ធម្មតា​បន្តិចទៀត សឹម​ដាក់​គ្រឿង​ម្ទេស​ហុយ ទឹកអំពិល​ទុំ ស្ករស ទឹកស៊ីអ៊ីវ ឆា​ឲ្យ​សព្វ​គ្រឿង​រួច​ដួស​ដាក់​លើ​ត្រី​កា​ម៉ុង​រួច​ជាការ​ស្រេច ៕ ប្រភព​: Finfin Cooking​