ត្រី​ក្រហម​ចំហុយ​បែប​ចិន

319

+ ​គ្រឿងផ្សំ​៖
– ត្រី​ក្រហម​ស្រស់​១​ក្បាល​
– ទឹកស៊ីអ៊ីវ​ជប៉ុន
– ទឹកស៊ីអ៊ីវ​ចិន
– ទឹកស៊ីអ៊ីវ​ខ្មែរ
– ស្ករស
– ទឹកអំពិល​ទុំ
– ប្រេងល្ង
– ស្រា​ចិន
– ម្រេច និង​ម្ទេស​ហឹរ
– ខ្ញី
– ម្រេច
– ម្ទេស​ហឹរ
– ផ្កា​ខាត់ណា​ខៀវ
– ផ្កា​ខាត់​ណាស
– ម្ទេស​ចិន
– ម្ទេស​ហា​វ៉ៃ
– ស្នៀតពោត
– ​ផ្សិត​ខ្មៅ​

+ ​វិធី​ធ្វើ​៖
– វិធី​ចម្អិន​ដំបូង​ត្រូវយក​ត្រី​ក្រហម​ទៅ​ចំហុយ​ឲ្យ​ឆ្អិន​ជាមួយ​ខ្ញី ម្រេច និង​ទឹកស៊ីអ៊ីវ​ទាំង​៣​ប្រភេទ រួច​យក​បន្លែ​ដែល​ស្រុះ​រួចមក​រៀប​ពីលើ​ត្រី​ដែល​ចំហុយ​ឆ្អិន មុននឹង​យកទៅ​ចំហុយ​ម្ដងទៀត​ដោយ​ប្រើ​កម្ដៅ​ក្ដៅ​ល្មម​។​
– បន្ទាប់មក​យក​ទឹកស៊ីអ៊ីវ​ទាំង​៣​មុខ​លាយ​ចូលគ្នា​ហើយ​ស្រោច​ពីលើ​ត្រី និង​យកទៅ​ចំហុយ​លើកចុងក្រោយ​រយៈពេល​៣​នាទី​នោះ​ជាការ​ស្រេច ៕ ប្រភព​: Khmercookingrecipes​